ក្រុមការងារព័ត៌មានប្រតិកម្មរហ័សសមាគម សិស្ស និស្សិត បញ្ញវន្តក្មេងវត្តខេត្តព្រះវិហារ

ដោយ៖ស៊ឹម ចរិយា

ព្រះវិហារ÷នៅល្ងាចថ្ងៃ សៅរ៍ ៨កើតខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី ៣ ខែ កញ្ញា ឆ្នាំ២០២២នេះក្រុមការងារព័ត៌មានប្រតិកម្មរហ័សសាខាសមាគម សិស្ស និស្សិត បញ្ញវន្ត ក្មេងវត្ត ខេត្តព្រះវិហារ។ដឹកនាំដោយ លោក សេង ពិសិដ្ឋ ប្រធានក្រុមការងាព័ត៌មានប្រតិកម្មរហ័ស សាខាសមាគមសិស្ស និស្សិត បញ្ញវន្ត ក្មេងវត្តខេត្តព្រះវិហារ ដោយមានការចូលរួមពីលោក រ័ត្ន តារាមុន្នីឬទ្ធិ អនុប្រធានសាខាសមាគម តំណាងលោក វេជ្ជបណ្ឌិតឯកទេស នុត សុធា ប្រធានសាខាសមាគម បានដឹកនាំសមាជិក សមាជិកា ក្រុមការងារចុះសួរសុខទុក្ខនិងនាំអំណោយជាគ្រឿងឧបភោគ បរិភោគផ្ដល់ជូន ដល់ជនចាស់ជរាពិការភ្នែក លោកតា សៀង គឹមសេង អាយុ៧៧ឆ្នាំ និងលោកយាយ ឃៀង ដានី អាយុ៧២ឆ្នាំស្ថិតនៅ ភូមិភារកិច្ច សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ និងបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់ ឯកឧត្តម ហ៊ុន ម៉ានិត ប្រធានគណៈអចិន្ត្រៃយ៍ សមាគមសិស្ស និស្សិត បញ្ញវន្ត ក្មេងវត្ត និង ឯកឧត្ដម បណ្ឌិត ម៉ិញ បានកុសល  ប្រធានសមាគមសិស្ស និស្សិត បញ្ញវន្ត ក្មេងវត្ត ព្រមទាំងលោកវេជ្ជបណ្ឌិត ឯកទេស នុត សុធា ប្រធានសាខាសមាគមសិស្ស និស្សិត បញ្ញវន្ត ក្មេងវត្តប្រចាំខេត្តព្រះវិហារ ។អំណោយរួមមាន៖១.អង្ករ ២០គីឡូក្រាម ២.ទឹកត្រី ០១យួរ ៣.ទឹកស៊ីអ៊ីវ ០១យួរ ៤.ត្រីខ ០១យួរ ៥.ប្រេងឆា ០១ដប    ៦.រួមនិងថវិការចំនួន ១៦០០០០រៀលផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *