ខេត្តស្វាយរៀងៈ ការសម្តែងមហោស្រពរបាំក្បាច់បុរាណខ្មែរ រឿង « ព្រះបាទ ជ័យរ វ្ម័ នទី ៧ ដកស្រង់ ត្រង់ ឈុត ស្នា ព្រះហស្ត និង សមិទ្ធផល នៃ មហាវីរក្សត្រ ទាំង ៣ អង្គ ដែលបានមកដល់ ខណៈ សិល្បករ – សិល្បការិនី ជិត ២០០ នាក់ កំពុង ហាត់ សម យ៉ាង យកចិត្តទុកដាក់ បំផុត ទាំងយប់ ទាំង ថ្ងៃ ដើម្បី ធ្វើយ៉ាងណា ឱ្យ ការសម្ដែង ដ៏ កម្រ មួយ នេះ ប្រកបដោយ ភាព អស្ចារ្យ សម្រាប់ ទស្សនិកជន ទាំង ជាតិ និង អន្តរជាតិ បានប្រារព្ធធ្វើឡើងនាសាសចតុមុខរាជធានីភ្នំពេញចាប់ពីថ្ងៃទី២៧ដល់ថ្ងៃទី២៨ខែសីហាឆ្នាំ២០២២ ។
បើយើងក្រឡេកមកមើលលើបណ្ដាញសង្គមក្នុងប្រទេសកម្ពុជានាពេលនេះ សង្កេតឃើញថា មហាជនកំពុងចាប់អារម្មណ៍ខ្លាំង និងមានការជជែកគ្នាជាច្រើនពីមហោស្រពរបាំក្បាច់បុរាណខ្មែរ រឿង « ព្រះបាទ ជ័យរ វ្ម័ នទី ៧ ដកស្រង់ ត្រង់ ឈុត ស្នា ព្រះហស្ត និង សមិទ្ធផល នៃ មហាវីរក្សត្រ ទាំង ៣ អង្គ » ។
ប្រភពដដែលបានបន្តថាៈ មហាជន និង អ្នក ស្នេហា សិល្បៈ វប្បធម៌ ជាតិ បានធ្វើការ ចែករំលែក ព្រោងព្រាត អំពាវនាវ សូមឱ្យ ប្រជាជន ខ្មែរ ទិញ សំបុត្រ ចូល ទស្សនា ព្រឹត្តិការណ៍ ដ៏ កម្រ មួយ នេះ ខណៈដែល បច្ចុប្បន្ននេះ មាន ប្រទេសជិតខាង កំពុង បញ្ជៀប វប្បធម៌ របស់ ពួកគេ ចូលមកក្នុង ប្រទេស កម្ពុ ជា ។ ដូច្នេះហើយ មានតែ គាំទ្រ សិល្បៈ វប្បធម៌ ជាតិ របស់ខ្លួន ប៉ុណ្ណោះ ទើប អាចជួយ លើក តម្កើង វប្បធម៌ ជាតិ ឱ្យ ថ្កុំថ្កើង មិន អាចមាន ប្រទេស ណា មក បន្លំ បានឡើយ ។
ផ្ទាំងទស្សនីយភាពដ៏អស្ចារ្យនេះនឹងបង្ហាញខ្លួននៅសាលសន្និសីទចតុមុខដែលបានប្រារព្ធធ្វើឡើងនាថ្ងៃទី ២៧ និង ២៨ ខែសីហា ឆ្នាំ ២០២២ នេះ គឺ ក្រោមកិច្ចផ្ដួចផ្ដើមពីសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង ជាមួយនឹងសាលារបាំនរោត្ដម បុប្ផាទេវី ។
សូមបញ្ជាក់ផងដែរថាៈនៅក្នុងព្រឹត្តការណ៍ខាងលើនេះបុគ្គលិក និងសហការីដែលដឹកនាំដោយ លោក សោម សុធា អគ្គនាយក ភូមិខ្មែរគ្រុប ដែលតែងតែយកចិត្តទុកដាក់ពីសុខទុកចំពោះបុគ្គលិក និងសហការី ពិសេសលោកតែងតែជួយគាំទ្រលើកស្ទួយ វិស័យផ្សេងៗក្នុងសង្គមរបស់យើង
បានដឹកនាំ ថ្នាក់ដឹកនាំ បុគ្គលិក និងសហការី ១៦០នាក់ ចូលរួមទស្សនា ក្នុងការជួយគាំទ្រ លើកស្ទួយ និងថែរក្សាវប្បធម៌ខ្មែរយើង នៅសាលសន្និសីទចតុម្មុខអំពី របាំក្បាច់បុរាណខ្មែររឿង”ព្រះបាទជ័យវរ្ម័នទី៧ ៉ដែលជាការដកស្រង់ត្រង់ឈុត ស្នាព្រះហស្ថ និងសមិទ្ធផលនៃមហាវីរក្សត្រទាំង៣អង្គជាពិសេសសូមថ្លែងអំណរ
គុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តម ឌី វិជ្ជា ឯកឧត្តម តូច ប៉ូលីវា ថ្នាក់ដឹកនាំខេត្តទាំងអស់ និងស.ស.យ.ក ខេត្តស្វាយរៀង ដែលបានរៀបចំបង្កើតនូវកម្មវិធីវប្បធម៌ដ៍ពិសេសនេះឡើង ។
ហើយលោកនិងក្រុមការងារសូមគោរពជួនពរ សុខភាពល្អបរិបូណ៌ និងជួបនូវពុទ្ធិពរទាំង ៤ប្រការគឺអាយុ វណ្ណៈ សុខៈ ពុលៈ និង ជោគជ័យគ្រប់ភារៈកិច្ច ៕