ទេសរដ្ឋមន្រ្តី គន់ គីម ចុះពិនិត្យផ្ទះប្រជាពលរដ្ឋដែលរងការលិចលង់ដោយជំនន់ទឹកភ្លៀងក្នុងក្រុងព្រះវិហារ

ដោយ៖សេង ពិសិដ្ឋ

ព្រះវិហារៈ នៅរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២នេះ ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយ បានធ្វើដំណើរចុះពិនិត្យដោយផ្ទាល់នូវស្ថានភាពជំនន់ទឹកភ្លៀងដែលកំពុងបង្កផលប៉ះពាល់ដល់ផ្ទះសម្បែងប្រជាពលរដ្ឋនៅជាប់ដងស្ទឹងសែន ស្ថិតក្នុងភូមិដំណាក់ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ ។

យោងតាមរបាយការណ៍ពីរដ្ឋបាលក្រុងព្រះវិហារ ប្រជាពលរដ្ឋក្នុងសង្កាត់កំពង់ប្រណាកដែលរងការលិចលង់មានចំនួន៣ភូមិគឺភូមិសំរោង ភូមិថ្មី និងភូមិដំណាក់ សរុប ៤០គ្រួសារ ក្នុងនោះត្រូវបានជម្រ្លៀសមកទីទួលសុវត្ថិភាពចំនួន១៥គ្រួសារ ។

សូមបញ្ជាក់ជូនថាគិតត្រឹមថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២២ នេះ ទឹកស្ទឹងសែនក្រុងព្រះវិហារមានកម្ពស់១១.៩៦ម៉ែត្របើធៀបទឹកពីម្សិលមិញហក់ឡើង០.៣៦ ដែលកំពស់ដែលត្រូវប្រកាសអាសន្នគឺ ១១.៥០ម៉ែត្រ។

ឯកឧត្ដម ទេសរដ្ឋមន្រ្តី គន់ គីម បានជម្រុញដល់អាជ្ញាធរមានសមត្ថកិច្ច ធ្វើយ់ាងណាត្រូវក្ដាប់ព័តមានអោយបានច្បាស់លាស់ក្នុងគ្រាទឹកដែលកំពង់ហក់ឡើងលើសប្រកាសអាសន្ន និងត្រូវត្រៀមមធ្យោបាយជំលៀសប្រជាពលរដ្ឋយើងរកទីទួលមានសុវត្តិភាពអោយបានល្អប្រសើរ។

ឯកឧត្ដម ទេសរដ្ឋមន្រ្តីក៍ធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋដែលមានការប្រឈម ត្រូវតែរាយការណ៍បន្ទាន់មកអាជ្ញាធរមានសមត្ថកិច្ច និងត្រូវត្រៀមទូក កាណូតដើម្បីជំលៀសមករកទីទួលមានសុវត្តិភាពដើម្បីរក្សាបាននៅគ្រោះថ្នាក់ណាមួយជាយថាហេតុផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *