សៀមរាប : ក្រោយការកៀងគរប្រជាពលរដ្ឋរាប់ម៉ឺននាក់ ឱ្យមកជួបជុំនៅទីតាំងដីចំការ ក្នុងភូមិសរសី ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប របស់ប្រធានគណបក្ស សម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ហៅកាត់ថា LDP របស់ លោក ខឹម វាសនា នៅរសៀលថ្ងៃទី២៧ ខែសីហានេះ ត្រូវ លោក ហ៊ុន ម៉ានិត និង លោក ទៀ សីហា អភិបាលខេត្តសៀមរាប ដឹកនាំអាជា្ញធរមាន សមត្ថកិច្ចចុះទៅហាមឃាត់មិនឱ្យបន្តជួបជុំ ។
បើតាមអាជា្ញធរបានឱ្យដឹងថា ក្រោយការហាមមិនឱ្យប្រជាពលរដ្ឋបន្តជួបជុំ លោក ខឹម វាសនា បានសន្យាថា នឹងបញ្ចប់ការជួបជុំ ប៉ុន្តែសុំពេល៣ថ្ងៃទៀត ពោលត្រឹមថ្ងៃទី៣០ ខែសីហានេះ ។
អាជា្ញធរបានលើកឡើងថា មិនឱ្យ លោក ខឹម វាសនា បន្តបំផុសបំផុល តាម ពាក្យ ទំនាយដែលគ្មានមូលដ្ឋានការពិត ថា « បាងកក រលំ ភ្នំពេញ រលាយ ព្រៃនគរខ្ចាត់ខ្ចាយ សប្បាយ នគរវត្ត » ៕