កំពង់ធំៈ ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងឯកឧត្តម សុខ លូ.អភិបា លខេត្តកំពង់ធំ បាន បើកសន្និបាត កំណើត ដំបូង និងបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាល របស់ ក្រុម អ្នក ផលិត អំបុកកំពង់ធំ ដោយមានការចូលរួមពីក្រុមអជីវករផលិតអំបុកជាង២០០នាក់ ដែលបាន ធ្វើ ឡើង នៅ សាលាឃុំសានគរ ស្រុក កំពង់ស្វាយ -ខេត្ត កំពង់ធំ.នៅថ្ងៃ ទី ១៦ខែកុម្ភះ ឆ្នាំ ២០២១។
ឯកឧត្តម សុខ លូ អភិបាល ខេត្ត កំពង់ធំ មាន ប្រសាសន៍ ថា អំបុកកំពង់ធំ មាន មោទនភាព ដែល បាន ចុះបញ្ជី នៅក្រសួងពាណិជ្ជកម្ម និងត្រូវចូលរួមថែរក្សាកេរ្ត័ដំណែល វប្បធម៌ ប្រពៃណី អំបុកកំពង់ធំ កន្លង មក អំបុកកំពង់ធំ មាន ឈ្មោះ បោះ សំឡេង និងល្បីល្បាញ ជាពិសេស អំបុកកំពង់ធំ ត្រូវ បាន អ្នក កោះកុង.ព្រៃវែង.ភ្នំពេញ.សៀមរាប និងខេត្ត ដទៃទៀតទទួលស្គាល់ថាមានរស់ជាតិឆ្ងាញ់.ដូច្នេះបងប្អូនត្រូវផលិតអំបុកឲ្យមានគុណភាព ជានិរន្តរ៍ ដើម្បី ឲ្យ មាន ភាព ទាក់ទាញ និង សុវត្ថិភាព ក្នុង ការ បរិភោគ ព្យាយាម ទាក់ទង ទីផ្សារ បង្កើត កន្លែង ដាក់តាំងផលិតផលអំបុក សម្រាប់ តម្រូវ ការ របស់ ភ្ញៀវ ទេសចរណ៍ ជាតិ និង អន្តរជាតិ។
ឯកឧត្តម-អភិបាលខេត្ត-បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ដើម្បីបញ្ជៀស អត្រាគ្រោះថ្នាក់និងបានរំលឹកដល់ មាតាបិតាអាណាព្យាបាលអប់រំកូនចៅ ចៀសឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញៀនគឺជាអាវុធបំផ្លាញអនាគតបំផ្លាញកិត្តិយសនិងបំផ្លាញសង្គមជាតិដូច្នេះត្រូវរាយការណ៍មកសមត្ថកិច្ចក្នុងករណីជួបប្រទះ ការប្រើប្រាស់គ្រឿងញៀននៅក្នុងមូលដ្ឋាននិងកុំចាត់ទុកថាគ្រឿងញៀនគឺជាតួនាទីភារកិច្ចរបស់សមត្ថកិច្ចត្រូវគិតថាគ្រឿងញៀនគឺជាការងារយើងទាំងអស់គ្នាដើម្បីការពារទប់ស្កាត់ មិនឲ្យមានការជួញដូរចែកចាយគ្រឿងញៀននៅក្នុងមូលដ្ឋាន។ឯកឧត្តម. អ៊ុក ប្រជា រដ្ឋលេខាធិ ការក្រសួងពាណិជ្ជកម្ម បាន មាន ប្រសាសន៍. ដោយមើលឃើញពីសក្តានុពល សេដ្ឋកិច្ច និងវប្បធម៌ ប្រពៃណី របស់អំបុក ឧត្តម រដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ម បានផ្ដួចផ្ដើមគំនិត និងគាំទ្រ ក្នុងការកសាង ម៉ាកយីហោ អំបុកកំពង់ធំ ម៉ាកសមូហភាព និងចុះបញ្ជីត្រឹមត្រូវ នៅនាយកដ្ឋានកម្មសិទ្ឌបញ្ញានៃក្រសួង ពាណិជ្ជកម្ម ក្នុង ព្រះរាជា ណា ចក្រ កម្ពុជា។ ឯកឧត្តម បានបន្តថា អំបុកនៅក្នុងឃុំសានគរខេត្តកំពង់ធំគឺមានលក្ខណៈពិសេសជាងគេទើបក្រសួងពាណិជ្ជកម្មបានសម្រេចយកអំបុកនៅស្រុកកំពង់ស្វាយ ជាអំបុកដែលមានគុណភាព និងមាន អនាម័យ រួមទាំងបានសំណូមពរឲ្យបងប្អូន ដែលប្រកបមុខរបរបុកអំបុកថែរក្សាគុណភាពអនាម័យទាំងការការស្លៀកពាក់ រួម ទាំង ការ រក្សាទុកនិងការវេចខ្ចប់ ឲ្យបានល្អដើម្បីរក្សាគុណភាពនិងរក្សាកេរ្តិ៍ ឈ្មោះអំបុកសានគរខេត្តដែលមានការទទួលស្គាល់ពីសំណាក់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសនិងថែរក្សាទំនៀមទម្លាប់ប្រពៃណី យីហោអំបុក សមូហភាពនេះ៕