ខេត្តស្វាយរៀង៖កម្មករកម្មការិនីប្រមាណជិត ១ ពាន់នាក់ដែលបម្រើការងារនៅក្នុងរោងចក្រក្រុមហ៊ុនវ៉ានជៀហាវ នីតធីង ឯ.ក នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ឈី លូ ស្ថិតក្នុងភូមិស្វាយតឿ សង្កាត់ ស្វាយតឿ ក្រុង ស្វាយរៀង ខេត្តស្វាយរៀងបានផ្ទុះកូដកម្មទាមទារនូវលក្ខខណ្ឌចំនួន ៣ចំណុចឲ្យថៅកែរោងចក្រក៏ដូចជាអាជ្ញាធរ និងមន្ទីរជំនាញជួយរកដំណោះស្រាយជួន។ដោយលក្ខខណ្ឌទី ១.សុំឲ្យក្រុមហ៊ុនទូទាត់ប្រាក់ជួសការឈប់សម្រាកប្រចាំឆ្នាំដែលនៅសល់ជូនកម្មករ និយោជិតនៅចប់កិច្ចសន្យា។ទី២.សុំឲ្យក្រុមហ៊ុនមានប្រាក់ថែទាំសុខភាព ៥ដុល្លារ។ទី៣.សុំឲ្យក្រុមហ៊ុនកាត់បំណាច់ឆ្នាំសម្រាប់ស្ត្រីមានផ្ទៃពោះត្រូវទៅពិនិត្យផ្ទៃពោះមួយថ្ងៃ ក្នុងមួយខែ។ក្រោយពីមានការផ្ទុះកូដកម្មនៅព្រឹកថ្ងៃទី ១៦ខែកុម្ភៈឆ្នាំ ២០២១ នេះអាជ្ញាធរក្រុងស្វាយរៀងដឹកនាំដោយលោកសរ សុដានីអភិបាលរងក្រុង និងលោកអ៊ូ សុខឿនប្រធានមន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជជីវៈខេត្តស្វាយរៀង ព្រមទាំងតំណាងក្រុមហ៊ុនរោងចក្រនិងតំណាំងកម្មករបានធ្វើការសម្របសម្រួលផ្សះផ្សាររកដំណោះស្រាយជូនកម្មករកម្មការិនីរួចមកជាលទ្ធផលល្អ ក្រុមកម្មករកម្មការិនីយល់ព្រមនឹងចូលធ្វើការវិញជាធម្មតានៅរសៀលនេះ។នេះបើតាមលោក សរ សុដានី បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា៖ទាំងអាជ្ញាធរ មន្ទីរជំនាញនិងតំណាងភាគីរោងចក្រ តំណាំងភាគីកម្មករបានធ្វើកិច្ចពិភាក្សានិងរកដំណោះស្រាយតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងបានធ្វើសម្បទានដល់កម្មករ ទទួលបាននូវការព្រមព្រៀងគ្នានៅលក្ខខណ្ឌមួយចំនួនដោយទី*១.ភាគីក្រុមហ៊ុនរោងចក្រនឹងចេញសេចក្តីប្រកាសមួយដើម្បីអនុវត្តអំពីការប្រើប្រាស់បំណាច់ឆ្នាំ។ទី*២.ភាគីក្រុមហ៊ុនមិនអាចផ្ដល់ជូននូវប្រាក់ថែទាំសុខភាពចំនួន ៥ដុល្លារជូនបានទេ ដោយសារប្រាក់ខែ ថែទាំសុខភាពមិនមានកំណត់នៅក្នុងច្បាប់ម្យា៉ងទៀតក្រុមហ៊ុនក៏បានបង់ភាគទានជំនួសកម្មករនិយោជិតទាំងអស់ទៅ(ប.ស.ស)រួចហើយដូចនេះភាគីក្រុមហ៊ុនសុំឲ្យភាគីកម្មករ និយោជិតទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យដែលជាដៃគូរបស់( ប.ស.ស)។ទី*៣.ភាគីទាំងពីរបានព្រមព្រៀងគ្នាសម្រាប់ស្ត្រីមានផ្ទៃពោះដែលត្រូវទៅពិនិត្យផ្ទៃពោះមួយថ្ងៃក្នុងមួយខែ ភាគីក្រុមហ៊ុននិងអនុញ្ញាតជូនដោយរក្សាប្រាក់ឈ្នួលនិងអត្ថប្រយោជន៍ផ្សេងៗជូនដល់ដដែល គឺមិនមានការកាត់កងបំណាច់ឆ្នាំឬប្រាក់ឈ្នួលនោះទេ។លោកបានបន្តថាក្រុមហ៊ុនរោងចក្រសំលៀកបំពាក់មានគោលការណ៍ថ្មីមួយចំនួនដើម្បីលើកកម្ពស់ការគាំពារស្ត្រីមានផ្ទៃពោះនិងសម្រាលកូន ដោយកម្មការិនីដែលសម្រាលកូនរួច នៅពេលចូលធ្វើការងារវិញបន្ទាប់ពីឈប់សម្រាកសម្រាលកូន ក្រុមហ៊ុននឹងផ្ដល់ជាកាដូអនុស្សាវរីយ៍ សំលៀកបំពាក់ទារកនិងប្រាក់ឧបត្ថម្ភ ៥០ដុល្លារសរុបជាទឹកប្រាក់ប្រមាណ ១៥០ដុល្លារ។ព្រមទាំងអនុញ្ញាតឲ្យស្ត្រីមានផ្ទៃពោះអាចចេញមុនម៉ោងការងារចំនួនមួយម៉ោងក្នុងមួយថ្ងៃដោយចែកជាពីរពេលគឺមុនពេលសម្រាកពិសារបាយថ្ងៃត្រង់កន្លះម៉ោង និងមុនពេលឈប់សម្រាកពេលរសៀលកន្លះម៉ោង។លោកបានបន្ថែមថាស្ថានភាពនៃកូដកម្ម កម្មករធ្វើកូដកម្មដោយសន្តិវិធីគ្មានប្រើអំពើហិង្សាហើយចំពោះថ្ងៃចេញធ្វើកូដកម្មនៅរសៀលថ្ងៃទី ១៥ ខែកុម្ភៈឆ្នាំ ២០២១ ភាគីក្រុមហ៊ុននិងកាត់បំណាច់ឆ្នាំសំរាប់កម្មករនិយោជិតដែលមានបំណាច់ឆ្នាំ។ចំពោះកម្មករនិយោជិត ដែលមិនមានបំណាច់ឆ្នាំក្រុមហ៊ុននិងកាត់ប្រាក់ឈ្នួលប្រចាំថ្ងៃ ចំពោះប្រាក់រង្វាន់ទៀងទាត់និងប្រាក់រង្វានផ្សេងៗរបស់ក្រុមហ៊ុនរក្សាទុកជូន។
ដោយឡែកថ្ងៃកូដកម្មនៅថ្ងៃទី ១៦ ខែកុម្ភៈឆ្នាំ ២០២១ បើកម្មករនិយោជិតចូលធ្វើការវិញនៅរសៀលថ្ងៃទី ១៦ ខែកុម្ភៈឆ្នាំ ២០២១នេះ ក្រុមហ៊ុននឹងគិតប្រាក់ឈ្នួលជូនមួយថ្ងៃពេញ បើចូលធ្វើការនៅថ្ងៃទី ១៧ ខែកុម្ភៈឆ្នាំ ២០២១ ភាគីក្រុមហ៊ុននិងកាត់បំណាច់ឆ្នាំសំរាប់កម្មករនិយោជិតដែលមានបំណាច់ឆ្នាំ ចំពោះកម្មករនិយោជិតដែលមិនមានបំណាច់ឆ្នាំក្រុមហ៊ុននិងកាត់ប្រាក់ឈ្នួលប្រចាំថ្ងៃចំពោះប្រាក់រង្វាន់ទៀងទាត់និងប្រាក់រង្វាន់ផ្សេងក្រុមហ៊ុនរក្សាទុកជូន។
បើតាមលោក អ៑ូ សុខឿន ប្រធានមន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តស្វាយរៀងបានប្រាប់ឲ្យដឹងនៅរសៀលនេះថាកម្មករប្រមាណជាង ៦០០នាក់ស្មើរនិង៦០%បានចូលធ្វើការធម្មតាវិញហើយនៅរសៀលថ្ងៃនេះចំណែកកម្មករប្រមាណ ៣០០ នាក់ទៀតមិនទាន់បានចូលធ្វើការនោះទេ ដោយសារពួកគាត់ទៅផ្ទះមិនដឹងព័ត៌មានដែលអាជ្ញាធរនិងមន្ទីរជំនាញបានធ្វើការផ្សះផ្សារ សម្របសម្រួលព្រមព្រៀងគ្នាដូច្នេះនៅថ្ងៃទី ១៧កុម្ភៈស្អែកនេះកម្មករនឹងវិលចូលធ្វើការទាំងអស់ជាធម្មតាវិញហើយ៕