រដ្ឋបាលស្រុកតាំងគោក.ត្រូវរួមគ្នាដោះស្រាយបញ្ហាប្រឈមក្នុងសហគមន៍ដើម្បីអភិរក្សនិងរក្សាការពារធនធានធម្មជាតិ

កំពង់ធំ៖លោកស្រី អ៊ឹម សុខវីន អភិបាលរងស្រុកតាំងគោក ខេត្តកំពង់ធំលើកឡើងថាបញ្ហាប្រឈមក្នុងសហគមន៍ត្រូវរួមគ្នាធ្វើការដោះស្រាយដើម្បីរក្សានិងការពារអភិរក្សធនធានធម្មជាតិ ។

ការលើកឡើងរបស់លោកស្រី អ៊ឹម សុខវីន បានធ្វើឡើងក្នុងកិច្ចប្រជុំពិភាក្សាពីកង្វល់ និងបញ្ហារបស់សហគមន៍ ដើម្បីរកដំណោះស្រាយជាមួយសហគមន៍ និងអាជ្ញាធរមូលដ្ឋានស្រុកតាំងគោក ដែលរៀបចំអង្គការវិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ (API) នៅថ្ងៃទី២៣ សីហា ឆ្នាំ២០២២ នៅសាលាស្រុកតាំងគោក ។

ជាមួយគ្នានេះដែរតំណាងសហគមន៍នេសាទបានស្នើសុំគណបញ្ជាការឯកភាពស្រុកជួយចាប់ជនប្រព្រឹទ្ធបទល្មើសនេសាទខុសច្បាប់ដែលតែងតែលួចឆក់ត្រីក្នុងដែនអភិរក្ស ហើយជនប្រព្រឹទ្ធនោះគឺបានស្គាល់មុខសញ្ញាហើយព្រមទាំងស្នើសុំឧបករណ៍សម្រាប់ល្បាតនិងកាមេរ៉ាផងដែរ ។

លោកស្រី អ៊ឹម សុខវីន ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអង្គការវិទ្យាស្ថានតស៊ូមតិ និងគោលយោបាយ (API) ដែលបានខិតខំប្រឹងប្រែងផ្តល់យោបល់បទពិសោធន៍ ដើម្បីដោះស្រាយពីកង្វល់ និងបញ្ហាក្នុងសហគមន៍ និងស្វែងរកដំណោះស្រាយជូនប្រជាពលរដ្ឋរយៈពេលកន្លងមក។

លោកស្រីបានស្នើឲ្យសហគមន៍ធ្វើរបាយការណ៍ដាក់ជូនមករដ្ឋបាលស្រុកឱ្យបានជាក់លាក់ដើម្បីរដ្ឋបាលស្រុកបន្តនីតិវិធី ក្នុងការរកដំណោះស្រាយជូនសហគមន៍បន្តទៀត។ ពិសេសសូមឱ្យសហគមន៍ទំនាក់ទំនងជាមួយការិយាល័យពាក់ព័ន្ធ និងអង្គការដៃគូអភិវឌ្ឍដើម្បីជួយពង្រឹងបន្ថែមដល់សហគមន៍របស់ពួកគាត់។ទន្ទឹមនឹងនេះសូមឲ្យឃុំ និងសហគមន៍បន្តការផ្សព្វផ្សាយអំពីតំបន់ការពារនឹងអភិរក្សឲ្យប្រជាពលរដ្ឋបានយល់នឹងឲ្យបានដឹងពីអត្ថប្រយោជន៍នៃតំបន់អភិរក្សទាំងនោះ ។

លោក ឈើយ ប៊ុនទ្រីម តំណាងអង្គការវិទ្យាស្ថានតស៊ូមតិនិងគោលនយោបាយបានលើកឡើងថា អង្កការ វិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ (API) បានកំពុងអនុវត្តគម្រោងសម្លេង និងសកម្មភាពរបស់ប្រជាពលរដ្ឋសម្រាប់ការអភិវឌ្ឍប្រកបដោយនិរន្តរភាពក្នុងប្រទេសកម្ពុជាក្រោមជំនួយឧបត្ថម្ភគំទ្រថវិកាពីព្រះវិហារជំនួយដេណឺម៉ាក (DCA) និងប្រេតដ៏ហ្វរដឺវើលយ៍ (BFDW)បានខិតខំប្រឹងប្រែងប្រកបដោយសម្រេចគោលបំណងរួមក្នុងការបំពេញសិទ្ធិ និងលើកកម្ពស់សម្លេងរបស់ប្រជាពលរដ្ឋដើម្បីធ្វើឱ្យការអភិវឌ្ឍប្រទេសកាន់តែមាននិរន្តរភាព។

លោកបានបញ្ជាក់ថា កិច្ចប្រជុំពិភាក្សានាថ្ងៃនេះ មានគោលបំណង កំណត់បាននូវបញ្ហាផ្សេងៗ ដែលបានកើតឡើង នៅតាមសហគមន៍មូលដ្ឋាន និងធ្វើផែនការ និងដោះស្រាយ និងឆ្លើយតបជាវិជ្ជមានទៅនឹងបញ្ហារបស់ប្រជាពលរដ្ឋនៅមូលដ្ឋានដោយផ្ទាល់នៅសហគមន៍។

You might like

Leave a Reply

Your email address will not be published. Required fields are marked *