ខេត្តកណ្ដាល៖នៅព្រឹកថ្ងៃទី ២៤ខែ សីហា ឆ្នាំ២០២២ គណៈបញ្ជាការឯក ភាពរដ្ឋបាលស្រុក កណ្ដាលស្ទឹង បានបើកកិច្ចប្រជុំស្តីពីការត្រួតពិនិត្យទីតាំងល្បែងស៊ីសង( ឆ្នោតឡូតូ ) នៅទូរទាំងស្រុកមាន ៦២ទីតាំង និងបានធ្វើកិច្ចសន្យាទៅលើម្ចាស់ទីតាំងលេងល្បែងស៊ីសង ( ឆ្នោតឡូតូ ) ដែលមានអាជ្ញាប័ណ្ណ ហួសសុពលភាព និងអ្នកគ្មានអជ្ញាបណ្ណ ដើម្បីពង្រឹងវិធានការរក្សា សុវត្ថិភាព សន្តិសុខ សណ្តា ប់ធ្នាប់សង្គម ក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពក្រោមអធិបតីភាពលោក អ៊ូច សៅវឿន អភិបាលស្រុកកណ្ដាលស្ទឹង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក លោក លោកស្រីអភិបាល នៃគណៈអភិបាលស្រុកព្រមទាំង លោក អធិការរទទួលការងារជំនាញ ពាក់ព័ន្ធ ព្រមទាំងមានការចូលរួមពីលោក លោកស្រី ម្ចាស់ទីតាំងឆ្នោតឡូតូសរុប ៩៩ រូប ស្រី ១៧ រូបផងដែរ។
លោកអភិបាលស្រុកបានមានថ្លែងថាទីតាំងសរុបចំនួន ៥០ កន្លែងក្នុងនោះទីតាំងឆ្នោតឡូតូមានអាជ្ញាបណ្ណ័នៅមានសុពលភាព ២៦ កន្លែង ចំពោះទីតាំងដែលមានអាជ្ញាបណ្ណ័និងនៅមានសុពល ភាពត្រូវអនុវត្តិអោយបានត្រឹមត្រូវ តាមគោលការណ៍កំ ណត់ និងមិនអនុញ្ញាត្តិអោយយកទីតាំងខាងលើលេង ល្បែងផ្សេង ដូចជា :ឆ្នោតវៀតណាម ជល់មាន់តាមទូរស្ស អនឡាញនិងល្បែងផ្សេងៗនោះឡើយ។
ចំពោះទីតាំងដែលមានអាជ្ញាបណ្ណ័ប៉ុន្តែអស់សុពលភាពត្រូវអនុវត្តិអោយបានត្រឹមត្រូវ និងទុករយ:ពេល ៣០ ថ្ងៃ ដើម្បីធ្វើការស្នើសុំអាជ្ញាបណ្ណ័ថ្មីតាមគោលការណ៍កំ ណត់ បើផុតរយ:ពេលច់ខាងលើមិនអាចស្នើសុំអាជ្ញាប ណ្ណ័ថ្មីបានទេនឹងត្រូវបញ្ចប់សកម្មភាពអាជីវកម្ម និងមិនអនុញ្ញាត្តិអោយយកទីតាំងខាងលើលេងផ្សេងទៀតក្រៅ គោលការណ៍បញ្ជាក់ក្នុងអាជ្ញាបណ្ណ័ឡើយ ៕ដោយ ៖ភាវុន