ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម ដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យការគ្រប់គ្រងដីសម្បទានសង្គមកិច្ច សម្រាប់ផ្តល់ជូនអតីតយុទ្ធជនខេត្តកំពង់ធំ

 

(កំពង់ធំ)÷ នៅរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ឯកឧត្តម ងួន រតនៈ ជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យ ការគ្រប់គ្រងដីសម្បទានសង្គមកិច្ច សម្រាប់ផ្តល់ជូនអតីតយុទ្ធជន នៅខេត្តកំពង់ធំ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ និង តំណាង មន្ទីរ រៀបចំ ដែនដី នគរ រូប នីយកម្ម និង សំណង់ ខេត្តកំពង់ ធំ ព្រមទាំង លោក អភិបាល រង ស្រុក សន្ទុក បានឡើងរាយការណ៍អំពីស្ថានភាព នៃការគ្រប់គ្រងដីសម្បទានសង្គមកិច្ច ក្រោមការប្រគល់ជូនរបស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់ ជូនគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ដែលមានចំនួន១.៩៧៨ហិតា ក្នុងរយៈពេលកន្លងមក ហើយនៅក្នុងឆ្នាំ២០២០ ក្រោមការចង្អុលដឹកនាំពីឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម នឹងការដឹកនាំបញ្ជាផ្ទាល់ពីឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានរៀបចំដីសម្បទានសង្គមកិច្ចចំនួន៥៨៦ហិតា ជំហានដំបូងសម្រាប់ដោះស្រាយជូនអតីតយុទ្ធជនចំនួន១៤១គ្រួសារ ក្នុងមួយគ្រួសារទទួលបានដីមួយហិតាកន្លះ ហើយចំនួនដីដែលនៅសេសសល់ក្នុងចំណោម៥៨៦ហិតា ដើម្បីដោះស្រាយជូនប្រជាពលរដ្ឋដែលមានការពាក់ព័ន្ធនៅតំបន់នោះ និង ត្រៀម ដោះស្រាយ បន្ត ជូន បងប្អូន អតីត យុទ្ធ ដែល គ្មាន ដី គ្មាន ផ្ទះ រស់ នៅ ពិត ប្រាកដ បន្ត ទៀត ។

ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត និង ជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានប្រគល់ភារៈកិច្ចដល់មន្ទីរដែនដីនគររូបនីយកម្មនិងសំណង់ រួមជាមួយនឹងរដ្ឋបាលស្រុកសន្ទុកនិងឃុំក្រយា ដើម្បីត្រួតពិនិត្យអំពីស្ថានភាពជាក់ស្តែង និង មាន ឯកសារ គ្រប់ គ្រាន់ អំពី ស្ថានភាព ដីនៅតំបន់នេះឡើងវិញ ។ ទីមួយ ត្រួតពិនិត្យ ដោះស្រាយដី ដែលនៅសេសសល់ក្រោយពីការបែងចែកជូនអតីតយុទ្ធជនចំនួន១៤១គ្រួសារ ក្នុងចំណោម៥៨៦ហិតា ដើម្បីដោះស្រាយជូនប្រជាពលរដ្ឋ ដែលមានការពាក់ព័ន្ធ និង ត្រៀម ដោះស្រាយ បន្ត ជូន បងប្អូន អតីត យុទ្ធ ជន ។ ទីពីរ ត្រួតពិនិត្យស្ថានភាពដីរួមក្នុងចំណោម១.៩៧៨ហិតា ដើម្បី ដោះស្រាយតាមវិធានការរដ្ឋបាល និង និតិវិធីច្បាប់។

ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម បានដាក់បទបញ្ជាឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ទីស្ថាប័ន ដែលមានការពាក់ព័ន្ធ ត្រូវ គ្រប់គ្រងដីសម្បទានសង្គមកិច្ចនេះឲ្យបានល្អ ដើម្បីត្រៀមដោះស្រាយជូនបងប្អូនអតីតយុទ្ធជនរបស់យើងដែលគ្មានដី គ្មាន ផ្ទះ រស់ នៅ និង ប្រជាពលរដ្ឋ ដែល មាន ជីវភាព លំបាក ខ្វះ ខាត ពិត ប្រាកដ ដេីម្បី ផ្ដល់ ជូន គាត់ ឲ្យ បាន សមស្រប និង មាន តម្លាភាព ព្រមទាំង ត្រូវមានវិធានការឲ្យបានហ្មត់ចត់ ចំពោះអ្នកដែលទន្ទ្រានកាន់កាប់ និង គ្រប់គ្រងដីរដ្ឋ ដោយខុសច្បាប់ ដេីម្បី ដោះស្រាយ តាម វិធានការ ឈ្នះ ឈ្នះ និង តាម និតិវិធី ច្បាប់ ជាធរមាន ៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *