អាជា្ញធរកម្ពុជា រកឃើញម្សៅលាបខ្លួនទារកនិងកុមារចំនួន១២មុខ របស់ថៃ ប្រឈមជំងឺមហារីក

ភ្នំពេញ : ផលិតផលជាប្រភេទម្សៅសម្រាប់លាបរាងកាយទារក និងកុមារចំនួន១២មុខ សុទ្ធសឹងជារបស់ប្រទេសថៃ ពេលនេះអាជា្ញធរកម្ពុជាជូនដំណឹងថា ផ្ទុកសារធាតុគីមី អាសបេស្តុស (Asbestos) ដែលបង្កគ្រោះថ្នាក់យ៉ាងខ្លាំងចំពោះសុខភាព មនុស្ស ជាពិសេស គឺអាចបង្កឲ្យកើតជំងឺមហារីក ដល់អ្នកប្រើប្រាស់ ។ នេះបើតាមសេចក្ដីជូនដំណឹង ពីអគ្គនាយកដ្ឋានការពារ អ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ នៃក្រសួងពាណិជ្ជកម្ម ហៅកាត់ថា « ក.ប.ប .» បានផ្សាយនៅថ្ងៃទី២៣ សីហា ២០២២ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *