អភិបាលក្រុងតាខ្មៅត្រូវ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីចារ ដកចេញពីតំណែង ដើម្បីដាក់អ្នកផ្សេងជំនួស សង្ស័យមានរឿងអសកម្ម

ភ្នំពេញ : ក្រោយពីសារសម្លេងអភិបាលខេត្តកណ្ដាល លោក គង់ សោភ័ណ្ឌ និងចៅសង្កាត់តាខ្មៅ លោក ជៀម ខូយ បានឆ្លើយឆ្លងបកអាក្រាតពីភាពអសកម្មអភិបាលរងក្រុងតាខ្មៅ៤រូប ប៉ុន្មានម៉ោងក្រោយមក អភិបាលក្រុងតាខ្មៅ លោក នូ សុវណ្ណរ៉ា ដែលគេអះអាងថា ជាមនុស្សមិនសូវសកម្មនឹងការងារ ត្រូវនាយករដ្ឋមន្រ្តីចុះហត្ថលេខាចារដកចេញពីតំណែង ដោយដាក់អ្នកផ្សេងជំនួសវិញ ។

យោងតាមអនុក្រឹត្យ ចុះហត្ថលេខាដោយ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២២ ខែសីហានេះ បានសម្រេចផ្ទេរភារកិច្ចលោក នូ សុវណ្ណរ៉ា ពីអភិបាលក្រុងតាខ្មៅ ឱ្យទៅបម្រើការងារនៅរដ្ឋបាលខេត្តកណ្តាល ហើយតែងតាំងលោក ឃឹម សំភារ ឱ្យទៅកាន់អភិបាលក្រុងតាខ្មៅជំនួសវិញ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *