តើអាចទៅរួចទេប្រយ័ត្នចាក់ស្តើងស៊ីក្រាស់ទាន៖ក្រុមហ៊ុនដេញថ្លៃគម្រោងកែលម្អផ្លូវតម្លៃទាបក្រោម៥០%អ្នកជំនាញសុំឲ្យមន្ត្រីលទ្ធកម្មស្រុកខេត្តចុះពិនិត្យគុណភាពផ្លូវនៅស្រុករមាសហែក

ខេត្តស្វាយរៀង៖មានការដាក់ដេញថ្លៃគម្រោងកែលម្អ ផ្លូវលំនិងផ្លូវក្រាលបេតុងអាមេ នៅតាមរដ្ឋបាលឃុំក្នុងស្រុករមាសហែកនាព្រឹកថ្ងៃទី២៣សីហា២០២២នេះ ពិនិត្យឃើញថា មានក្រុមហ៊ុនជាច្រើនមកពីតាមបណ្តាខេត្តនានានិងនៅក្នុងខេត្តស្វាយរៀង បានចូលដាក់សំណើរដេញថ្លៃ ក៏ប៉ុន្តែគេសង្កេតឃើញថា ការដេញថ្លៃនៅខាងក្រៅ ផុលផុសនិងមានអ្នកចេញមុខមកសម្របសម្រួលថ្លៃទឹកតែគឺមានការចម្រូងចម្រាស់យ៉ាងខ្លាំង ជាពិសេនៅសាលាឃុំអំពឹល មានការដាក់ដេញថ្លៃចំនួន២គម្រោង ក្នុងនោះឃុំអំពឹល ដាក់ដេញថ្លៃ កិច្ចសន្យា កែលម្អ ផ្លូវដី ក្រាលបេតុងអាមេ ១ខ្សែប្រវែង២៨៨ម៉ែត្រ ទទឹង៥ម៉ែត្រ និងចាក់លប់ដីតាមគែមសងខាងថ្នល់ ធ្វើស្លាកសញ្ញាគម្រោង១។

តម្លៃប៉ាន់ស្មាន ១៨៤,៧៩៩,៥៤៣រៀល។ ដោយមានអ្នកដាក់សំណើរដេញថ្លៃចំនួន១១ក្រុមហ៊ុន លទ្ធផល បានទៅលើក្រុមហ៊ុន កែវសុភក្ត័ ដាក់តម្លៃ៧២,២៨៨,០០០រៀល(តម្លៃទាបក្រោម៥០%គឺរហូត៦០%) តម្លៃទាបអាចទទួលយកបាន។

ឃុំគគីរ គម្រោងជួសជុលផ្លូវដី ក្រាលថ្មបំបែក ប្រវែង ២,៧៧០ម៉ែត្រ ទទឹង៥ម៉ែត្រ ទទឹងក្រាលថ្មបំបែកទទឹង ៤,៥ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ និងចាក់លូ រំដោះទឹកមុខកាត់០,៦០ម៉ែត្រប្រវែង៦ម៉ែត្រ ១កន្លែង ចាក់ដីលើតួផ្លូវប្រវែង៦០០ម៉ែត្រ ។

តម្លៃប៉ាន់ស្មាន២០៦,៩៨៣,២៣៨រៀល ។អ្នកដាក់សំណើរដេញថ្លៃ៥ក្រុមហ៊ុន លទ្ធផល បានទៅលើក្រុមហ៊ុនពេជ្រធីតា ដាក់តម្លៃ១១៧,៤៧០,៣០០រៀល។(៥០%)តម្លៃទាបអាចទទួលយកបាន។

ឃុំចិន្ត្រី គម្រោងជួសជុលផ្លូវដី ក្រាលក្រួសក្រហម១ខ្សែប្រវែង ៣,០៥០ម៉ែត្រ ក្រាលក្រួសក្រហមទទឹង៥ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ ។តម្លៃប៉ាន់ស្មាន២៤៨,៨០៩,៨០០រៀល ។អ្នកដាក់សំណើរដេញថ្លៃ៦ក្រុមហ៊ុន លទ្ធផល បានទៅលើក្រុមហ៊ុន ពេជ្រ ធីតា ដាក់តម្លៃ៨៤,៥១៥,៥០០រៀល(ក្រោម៦០%)តម្លៃទាប អាចទទួលយកបាន។

ចំណែកនៅឃុំអង្គប្រស្រែ គឺមានកាចម្រូងចម្រាស់ខ្លាំងត្រូវឆាចោល បិទការដេញថ្លៃ ។នៅឃុំអណ្តូងត្របែក គម្រោងកែលម្អ ផ្លូវក្រាលបេតុងអាមេ ប្រវែង២៧១ម៉ែត្រ ទទឹង៥ម៉ែត្រ កម្រាស់០,១៥ម៉ែត្រតម្លៃប៉ាន់ស្មាន១៦៦,០៧៧,៤៣២រៀល ។មានអ្នកដាក់សំណើរដេញថ្លៃ ៥ក្រុមហ៊ុន លទ្ធផល បានទីលើក្រុមហ៊ុននូប៊ុនថន ដាក់តម្លៃ៨៤,៨២៣,០០០រៀល តម្លៃទាបអាចទទួលយកបាន។

មហាជនបានលើកឡើងថា ក្នុងការដាក់ដេញថ្លៃ គម្រោងអភិវឌ្ឍន៍ឃុំសង្កាត់លើផ្នែកហេដ្ឋារចនាសម្ពន្ធ័ផ្លូវថ្នល់ លូបង្ហូទឹក។ល។ គេឃើញមានក្រុមហ៊ុនជាច្រើនមកពីក្រៅខេត្តនិងក្នុងខេត្តមកដាក់សំណើរដេញថ្លៃ ក៏ប៉ុន្តែការពិតគឺមានក្រុមហ៊ុនជាច្រើនមកគ្រាន់តែតាមទាថ្លៃទឹកតែប្តូរនិងការមិនដាក់សំណើរ ដូច្នេះ ការដេញថ្លៃនៅខាងក្រៅបង្កភាពរញ៉ៃរញ៉ៃ និងធ្វើឲ្យខាតប្រយោជន៍ប្រជាពលរដ្ឋ ដែលគណៈកម្មកាលទ្ធកម្មឃុំត្រូវផ្អាក ឆាចោល ដោយសារមានក្រុមហ៊ុនខ្លះមកអុកឡុក។

ប្រភពពីអ្នកសម្របសម្រួកដេញថ្លៃគម្រោង នៅឃុំអំពឹលបានបង្ហើបឲ្យដឹងថា នៅឃុំអំពឹលមានដាក់ឲ្យដេញថ្លៃកិច្ចសន្យាកែលម្អផ្លូវ ២គម្រោងគឺ ឃុំអំពឹល១គម្រោងនិងឃុំគគីរ១គម្រោង ខណៈនោះមានក្រុមហ៊ុនតាមទាថ្លៃទឹកតែ ក្នុង២គម្រោងគឺ ថ្លៃទឹកតែចាប់ពី១លានរៀល ៥លានរៀល រហូត២០លានរៀល(៥,០០០ដុល្លារ)ទើបការដេញថ្លៃនេះគេថាបែក ទើបដេញទម្លាក់តម្លៃទាបរហូត៦០% និងក្រោម៦០%និងក្រោម៥០%ដែលអ្នកជំនាញើកឡើងថាពិបាកនិងជឿថា ផ្លូវមានគុណភាពខ្លាំងណាស់សូមឲ្យម្ចាស់គម្រោងចុះត្រួតពិនិត្យដំណើរការ សាងសង់របស់ក្រុមហ៊ុនឲ្យជាប់ជាប្រចាំ ទើបធានាបាននូវគុណភាព៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *