កណ្តាល ៖ បុរស៤នាក់មានមុខរបរជាកម្មករបូមលូឯកជន ត្រូវបានប៉ូលិសឃាត់ខ្លួន ខណៈពួកគេកំពុងឈ្លោះប្រកែកនិងវាយតប់គ្នាទៅវិញទៅមក ពីរឿងយកលេខទូរស័ព្ទបិទតាមបង្គោលភ្លើងសាធាវណៈ ហើយភាគីម្ខាងហែកចោល ដែលអំពើហិង្សាដោយចេតនាខាងលើនេះ កើតឡើងនាថ្ងៃចន្ទ ទី២២ ខែ សីហា ឆ្នាំ២០២២វេលាម៉ោង៣និង១០នាទីរសៀល នៅចំណុចក្រោយវត្តតាខ្មៅ ភូមិព្រែកសំរោង សង្កាត់-ក្រុងតាខ្មៅ ខេត្តកណ្តាល។
ប៉ូលិសនិយាយថា ជនសង្ស័យក្រុមទី១ មានគ្នា២នាក់រួមមាន ១-ឈ្មោះ ហៃ វង្សសុវត្តិឌី ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ មុខរបរកម្មករបូមលូ និង ២-ឈ្មោះម៉ិច ហ៊ាន ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិក្រពើហារកើត សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរកម្មករបូមលូ។
ចំណែកជនសង្ស័យក្រុមទី២ មានគ្នា២នាក់រួមមាន ១-ឈ្មោះ ជា ភារី ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរអ្នកបើកបររថយន្តបូមលូ និង ២-ឈ្មោះ សុខ គ្រុយ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរអ្នកបើកបររថយន្តបូមលូ។
វត្ថុតាងចាប់យករួមមាន ១-ដែកទីបជ្រុងពណ៌លឿង ទំហំ២ស.មគុណនឹង២ស.មប្រវែង៥៥ស.ម ជារបស់ឈ្មោះជា ភារី, ២-ម៉ូតូចំនួន២គ្រឿង(ម៉ាកZOOMER X ពណ៌ក្រហមលាយស ស្លាកលេខ តាកែវ 1O.3356 និង ម៉ូតូម៉ាកHONDA DREAM ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ស្លាកលេខភ្នំពេញ1BH-3617)។
ប៉ូលិសបន្តថា ដំបូងជនសង្ស័យទាំងពីរក្រុមខាងលើ បានជិះម៉ូតូដេីរបិទលេខទូរស័ព្ទ ទទួលសេវាបូមលូ នៅតាមបង្គោលភ្លេីងសាធារណះដូចគ្នា ,ដោយឃេីញភាគីម្ខាងហែកលេខរបស់ខ្លួនចោល ដាក់បិទលេខរបស់ខ្លួនវិញ បានធ្វេីឱ្យភាគីម្ខាងខឹងក៏បានទាស់ពាក្យសំដីគ្នា រហូតដល់មានការប្រេីហិង្សាវាយតប់គ្នាទៅវិញទៅមក រងរបួសស្រាលរៀងៗខ្លួន ។
ភ្លាមនោះកម្លាំងសមត្ថកិច្ចបានចុះអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យទាំង២ក្រុម រួមទាំងវត្ថុតាងយកមកកាន់អធិការដ្ឋានប៉ូលិសក្រុងតាខ្មៅ ដេីម្បីធ្វេីការសាកសួរនិងកសាងសំណុំរឿងតាមនីតិវិធី៕ដោយ ភាវុន