ដោយ៖ស៊ឹម ចរិយា
ព្រះវិហារៈនាពេលព្រឹកថ្ងៃទី ២២ ខែសីហាឆ្នាំ ២០២២ ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានអញ្ជើញដឹកនាំដាក់បទបញ្ជានៅទីតាំងផលប៉ះពាល់ជាក់ស្តែងជាមួយកងកម្លាំងអន្តរាគមន៍សង្គ្រោះ ដោយបានចុះត្រួតពិនិត្យស្ថានភាពលិចលង់ពីជំនន់ទឹកភ្លៀងដែលប៉ុន្មានថ្ងៃនេះមានភ្លៀងធ្ធាក់ជោកជាំធ្វើអោយលិចភូមិដ្ឋានប្រជាពលរដ្ឋ ជាច្រើន ឡូវនេះទឹកដែលជន់លិច ត្រូវបានស្រក ពីឃុំស្រអែម ទៅជន់ឡើងខ្លាំងលិចនៅចំណុចប្រាសាទ១០ ភូមិស្រអែមត្បូង ឃុំកន្ទួត ស្រុកជាំក្សាន្ត។ ត្រួតពិនិត្យស្ថានភាពលិចលង់ពីជំនន់ទឹកភ្លៀងនេះមានការចូលរួមពី ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាកការកងពលធំអន្តរាគមន៍លេខ៣ កម្លាំងអាវុធហត្ថខេត្តនិងកម្លាំងអន្តរាគមន៍អាជ្ញាធរដែនដី ប្រជាការពារ ជាច្រើននាក់ផងដែរ។ ក្នុងនោះក៏បានចល័តប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាពដែលមានកម្ពស់ទឹក៣ម៉ែត្រ ប្រជាពលរដ្ឋ៦៩គ្រួសារ ស្នើនឹង២៩៦នាក់ និងបានជម្លៀសប្រជាពលរដ្ឋចេញចំនួន១១គ្រួសារ ស្នើនឹង៥២នាក់ ផងដែរ៕