ឯកឧត្តមអភិបាលខេត្តព្រះវិហារចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនៅតាមបណ្ដោយបន្ទាត់ព្រំដែន

ព្រះវិហារ÷ ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារនៅព្រឹកថ្ងៃទី ២១ខែសីហាឆ្នាំ ២០២២នេះ បានអញ្ជើញដឹកនាំប្រធានមន្ទីពាក់ព័ន្ធចុះពិនិត្យស្ថានភាពទឹកជំនន់និងទីតាំងដែលរងដោយជំនន់ទឹកភ្លៀងនៅតាមបណ្ដោយព្រំដែននៅចំណុចមុំបី,ចំណុចឃុំកំពង់ស្រឡៅ និងចំណុចស្ពានពុទ្រា ឃុំពុទ្រា ស្រុកជ័យសែន ព្រមទាំងចុះត្រួតពិនិត្យទីទួលសុវត្ថិភាពត្រៀមបង្កាទប់ស្កាត់គ្រោះទឹកជំនន់ជាយថាហេតុ ស្របពេលដែលកម្ពុជាក៏ដូចខេត្តព្រះវិហារទទួលរងជ្រលងសម្ពាធទាបសមុទ្រតុងកឹងនឹងរបបខ្យល់មូសុងនិរតីក្នុងកម្រិតពីមធ្យមទៅបង្គួរចាប់ពីថ្ងៃទី២០-២៣ ខែសីហាឆ្នាំ២០២២ ។

សូមបញ្ជាក់ជូនថាគិតត្រឹមថ្ងៃទី ២១ ខែសីហា ឆ្នាំ២០២២ នេះ ទឹកស្ទឹងសែនក្រុងព្រះវិហារមានកម្ពស់១០.៩២ម៉ែត្របើធៀបទឹកពីម្សិលមិញហក់ឡើង០.០២ ដែលកំពស់ដែលត្រូវប្រកាសអាសន្នគឺ ១១.៥០ម៉ែត្រ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *