ក្រុមការងារសាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិននិងស្រុកសាលាក្រៅនាំយកអំណោយមនុស្សធម៌ជូនក្រុមគ្រួសាររងគ្រោះដោយភ្លើងឆេះផ្ទះ

ខេត្តប៉ៃលិន ÷ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ ២០២២ ដោយមានការចង្អុលបង្ហាញពីលោកជំទាវ បាន ស្រីមុំ  ប្រធានគណៈកម្មាធិការសាខា កក្រក ខេត្តប៉ៃលិន លោក សំ សារ៉េត ប្រធានកិត្តិយសអនុសាខាស្រុកសាលាក្រៅ និង លោកឧកញ៉ា ឡោ ស៊ុនជាង ប្រធានគណៈកម្មាធិការអនុសាខាស្រុកសាលាក្រៅ បាន អនុប្រធាន  សមាជិកគណៈកម្មាធិការអនុសាខាស្រុក  និងមានការចូលរួមពី មន្រ្តីប្រតិបត្តិសាខា យុវជនកាកបាទក្រហម អ្នកស្ម័គ្រចិត្ត កាកបាទក្រហម អាជ្ញាធរមូលដ្ឋាន ចំនួន ១៦ នាក់ ស្រី ១ នាក់ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជូនក្រុមគ្រួសាររងគ្រោះដោយសារភ្លើងឆេះផ្ទះ កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ ចំនួន១ខ្នងផ្ទះ នៅក្នុងភូមិ ស្រែអន្រ្ទាក់ ឃុំ សាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន  អំណោយដែលអនុសាខាចែកជូនរួមមាន ៖ ស័ង្កសី៥០សន្លឹក(ប្រវែង៣ម៉ែត្រ) អង្ករ ៥០ គីឡូក្រាម ទឹកស៊ីអ៉ីវ១កេស ទឹកសុទ្ធ ១០យួរ ជែលលាងដៃ១កេស សាប៊ូ១ដុំធំ និង ថវិកា២០០,០០០ រៀល។

ក្នុងឱកាសនេះ លោកឧកញ៉ាប្រធានអនុសាខាស្រុក បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់  លោកជំទាវបណ្ឌិត បាន ស្រីមុំ  ប្រធានគណៈកម្មាធិការសាខា កក្រក ខេត្តប៉ៃលិន ដែលជានិច្ចកាល លោកតែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ។

ជាកិច្ចបញ្ចប់ លោកប្រធានកិត្តិយសអនុសាខាស្រុក បានចូលរួមសោកស្តាយដល់ម្ចាស់ផ្ទះដែលរងគ្រោះដោយសារភ្លើងឆេះ បណ្តាលមកពីទុស្សេខ្សែភ្លើង លោកបានសំណូមពរដល់ អ្នកស្ម័គ្រចិត្ត កក្រក  និង អាជ្ញាធរមូលដ្ឋានអោយជួយសាងសង់ផ្ទះជូនជនរងគ្រោះអោយបានស្នាក់នៅឡើងវិញ៕ ដោយ ៖ នីយ៉ា

You might like

Leave a Reply

Your email address will not be published. Required fields are marked *