សមត្ថកិច្ចបញ្ជូនខ្លួនជនសង្ស័យជាជនជាតិវៀតណាមចំនួន9នាក់ដែលជាប់ទាក់ទិនក្នុងករណីជួញដូរ ផ្តល់ទីតាំងអោយប្រើប្រាស់គ្រឿងញៀនខុសច្បាប់រួមជាមួយវត្ថុតាងទៅកាន់សាលាដំបូងខេត្តស្វាយរៀង

 

ខេត្តស្វាយរៀង៖នៅថ្ងៃទី១៩ខែសីហាឆ្នាំ២០២២សមត្ថកិច្ចបញ្ជូនខ្លួនជនសង្ស័យជាជនជាតិវៀតណាមចំនួន9នាក់ដែលជាប់ទាក់ទិនក្នុងករណីជួញដូរ ផ្តល់ទីតាំងអោយប្រើប្រាស់គ្រឿងញៀនខុសច្បាប់រួមជាមួយវត្ថុតាងទៅកាន់សាលាដំបូងខេត្តស្វាយរៀងដើម្បីចាត់ការតាមនីតិវិធីច្បាប់។

ប្រភពពីសមត្ថកិច្ចបានអោយដឹងថា៖ដោយអនុវត្តតាមបទបញ្ជាដ៍មុឺងម៉ាត់របស់លោកឧត្តមសេនីយ៍ កឹង ឃន ស្នងការនគរបាលខេត្តនិងដឹកនាំបញ្ជារផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរង ទទូលផែនការងារប្រឆាំងគ្រឿងញៀន លោកវរសេនីយ៍ឯក កាន កេន នាយការិយាល័យ លោកវរសេនីយ៍ទោ អែម សុវណ្ណារិទ្ធិ អធិការនគរបាលក្រុងបាវិត ដោយមានការដឹកនាំសម្របសម្រូលផ្ទាល់ពីលោក ស៊ន មុន្នី ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត កាលពីថ្ងៃវេលាម៉ោង3.00ទៀបភ្លីថ្ងៃទី15/8/2022កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិតបានបើកប្រតិបត្តិការឆ្មក់ចូលបង្ក្រាបទីតាំងផ្តល់និងជួយសម្រូលការប្រើប្រាស់គ្រឿងញៀន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដោយជ្រកក្រោមផ្លាកយីហោ ម៉ាស្សា(MASSAGE THEN THAI) មានទីតាំងនៅក្នុងបុរីសមសួន ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

ក្នុងកិច្ចប្រតិបត្តិការនេះផងដែរសមត្ថកិច្ចយើងបានឃាត់ខ្លួនមនុស្ស៩នាក់និងវត្ថុតាងរួមមាន៖

– ម៉្សៅក្រាមសថ្លា(មេតំហ្វេតាមីន02កញ្ចប់)

– ម៉្សៅK 01កញ្ចប់

– ថ្នាំគ្រាប់ពណ៌កាហ្វេ 04គ្រាប់

– ជញ្ជីងថ្លឹងថ្នាំញៀន 01គ្រឿង

– ចានសំរាប់ដាក់ជក់និងហិតគ្រឿងញៀន 03

– ទូរសព្ទ័ដៃ 21 គ្រឿង ព្រមទាំងសម្ភារះឧបករណ៍ជក់ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *