ពិធីសំណេះសំណាលជាមួយ សមាជិក សមាជិការគណៈបក្សប្រជាជនកម្ពុជាសង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ

ដោយ៖សេង ពិសិដ្ឋ

ព្រះវិហារ÷ នារសៀលថ្ងៃ១៩ ខែសីហា ឆ្នាំ២០២២ នៅស្នាក់ការគណៈបក្សប្រជាជនកម្ពុជាសង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ បានរៀបចំពិធីសំណេះសំណាល  ជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា សង្កាត់កំពង់ប្រណាក ក្រោមអធិបតីភាព ឯកឧត្ដម គីម រិទ្ធី អនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត និងជាអភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ ឯកឧត្តម ស៊ុន ចាន់តារ៉ា អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយក្រុងព្រះវិហារ និងជាប្រធានក្រុមការងារចុះជួយសង្កាត់កំពង់ប្រណាក។

ពិធីនេះមានការអញ្ជើញចូលរួម លោក លោកស្រី ថ្នាក់ដឹកនាំ ប្រធានអនុប្រធានគណៈកម្មាធិការក្រុងសង្កាត់ សមាជិកសមាជិការចូលរួមជាច្រើនរូប។

ឯកឧត្តម ស៊ុន ចាន់តារ៉ា អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយក្រុងព្រះវិហារ និងជាប្រធានក្រុមការងារចុះជួយសង្កាត់កំពង់ប្រណាក បានមានប្រសាសនលើកឡើងទៅកាន់សមាជិកសមាជិការ ថា នេះជាភាពស្និតស្នាលមួយរវៀងថ្នាក់ដឹកនាំជាមួយសមាជិសមាជិការ ដែលរយៈពេលកន្លងមកដែលខិតខំប្រឹងប្រែងការងារគណៈបក្សរបស់យើងដែលធ្វើអោយឈានទៅដល់មានការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សា ឃុំ សង្កាត់អណ្ណត្តិទី៥បានជោគជ័យ

ហើយើងពង្រឹងគោលជំហរបស់គណៈបក្សយើងអោយកាន់តែមានប្រជាប្រិយភាពក្នុងការប្រគួតប្រជែងជ្រើសរើសអណ្ណត្តិ នាយករដ្ឋមន្រ្តីឆ្នាំ២០២៣នាពេលខាងមុខនេះផងដែរ។

ឯកឧត្ដម គីម រិទ្ធី អនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត និងជាអភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ បានមានប្រសាសន៏យ៉ាងកក់ក្ដៅ ដល់ថ្នាក់ដឹកនាំរបស់គណៈបក្សក្រុងសង្កាត់រួមនិងសមាជិកសមាជិការទាំងអស់ ថា   រាជរដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជា មានរបៀបរបបធ្វើការផ្សារភ្ជាប់គោលនយោបាយទៅនឹងជីវភាពប្រជាពលរដ្ឋ ពោលគឺគោលនយោបាយ និងកម្មវិធីនយោបាយត្រូវធ្វើឡើងតាមសេចក្ដីត្រូវការសង្គម និងប្រជាពលរដ្ឋ។

ហើយទទួលសំណូមពរ សំណើក៏ច្រើនដែរ ប្រជាពលរដ្ឋគាត់អត់ដែលសុំលុយទិញឡាន ទិញម៉ូតូ ទិញរទេះគោ រទេះក្របី ដើម្បីបម្រើក្រុមគ្រួសារផ្ទាល់របស់គាត់ទេ។ គាត់មានតែសុំសាលារៀន សុំវត្ត សុំផ្លូវ សុំអ្វីៗដែលបម្រើផលប្រយោជន៍សាធារណៈ» ។

ឯកឧត្ដមបន្ថែមថា ព្រោះហេតុដូច្នេះហើយទើបការដឹកនាំ ការដាក់ចេញគោលការណ៍ មាគ៌ានយោបាយនានា របស់បក្សចាំបាច់ណាស់ត្រូវតម្រូវទៅតាមសេក្ដីត្រូវការសង្គម និងប្រជាពលរដ្ឋជាចាំបាច់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *