ជំនួញដឹកឈើក្នុងស្រុកសំបូរ បានបណ្តាលអោយបាក់ស្ពានឈើដ៏សំខាន់របស់អ្នកស្រុកក្នុងការប្រកបរបចញ្ចឹមជីវិតប្រចាំថ្ងៃ

ក្រចេះ ៖ ស្ពានឈើមួយកន្លែង នៅចំណុចអូរគុម្ពខ្នែង ស្ថិតក្នុងភូមិយាវ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ បានបាក់ស្រុតរយៈពេលជាងមួយសប្តាហ៍មកហើយ ហើយមកដល់ថ្ងៃទី ១៨ ខែ សីហា នេះ មិនទាន់មិនអាចឆ្លងកាត់បានទេ ខណៈពរដ្ឋកំពុងជួបការលំបាកក្នុងការធ្វេីដំណេីរដឹងជញ្ជូនកសិផល  និងទំនិញ  ដេីម្បីប្រកបរបចញ្ចឹមជីវិតប្រចាំថ្ងៃ។

ប្រជាពលរដ្ឋក្នុងឃុំកំពង់ចាម  បានលេីកឡេីងថា ការបាក់ស្រុតស្ពានឈេីខាងលេីនេះ  បណ្ដាលមកពីការដឹងជញ្ជូនឈេី តាមរយៈគោយន្ដកន្រ្ដៃ  និងរម៉ក់ម៉ូតូយ៉ាងអាណាធិបតេយ្យ ខណៈស្ពានមួយខ្សែនេះមានសភាពទ្រុតទ្រមខ្លាំង  ទេីបបណ្ដាលអោយបាក់ស្រុតបែបនេះ។

ប្រជាពរដ្ឋបន្ដថា  គេសង្គេតឃេីញមា នគោយន្ដកន្រ្តៃ  និងរម៉ក់ម៉ូតូជាច្រេីនគ្រឿនតែងតែ ចរាចរណ៍  ដឹងផលអនុផលព្រៃឈេី ឆ្លងកាត់ស្ពាននេះជារាងរាល់ថ្ងៃ  តែមន្រ្ដីពាក់ពន័្ពហាក់សម្ងំស្ងៀម  មេីលមិនឃេីញ  មិនមានវិធានការណ៍ចំពោះក្រុមឈ្មួញដឹងឈេីទាំងនោះទាល់តែសោះ។

លោក ឈិត ណន មេឃុំកំពុងចាម បានឱ្យក្រុមអ្នកសារព័ត៌ដឹងថា  ស្ពាននេះត្រូវបានកសាងឡើងតាំងពីឆ្នាំ ២០០២ មកម្ល៉េះ វាបានពុកផុយអស់ហើយ  មិនអាចជួសជុលបាននោះទេ ពីព្រោះប្រសិនបើនៅតែបន្តជួសជុលប្រើប្រាស់ទៀតអាចប្រឈមនឹងមានបញ្ហាគ្រោះថ្នាក់ ។

លោក  មេឃុំកំពុងចាម បន្ដថាឥឡូវនេះដោយសារស្ថានភាពភ្លៀងរលឹមជោគជាំពេក មិនអាចធ្វើការជួសជុលស្ពាននោះបានភ្លាមៗនោះទេ តែអាជ្ញាធរអនុញ្ញាតឱ្យអ្នកភូមិក្បែរនោះ រៀបចំទូកព្យាងរុញឆ្លងជាបណ្ដោះអាសន្នសិន ដោយយកកម្រៃតិចតួច ប៉ុន្តែអាជ្ញាធរឃុំមិនអនុញ្ញាតឲ្យយកលុយពីសិស្សសាលា ឬ មន្ត្រីរាជការនោះទេ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *