ខេត្តស្វាយរៀង៖នាព្រឹកថ្ងៃពុធ៥រោច ខែស្រាពណ៏ ឆ្នាំខាលចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២នេះឯកឧត្តម ហែម ពិសិដ្ឋ អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត និងឯកឧត្តមបណ្ឌិត ម៉េង ប៊ុណ្ណារិទ្ធ អគ្គលេខាធិការរង នៃគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ បានអញ្ជេីញជាអធិបតីក្នុងកិច្ចប្រជុំពិភាក្សាស្ដីពីគម្រោងផែនការរៀបចំដែនដីថ្នាក់ខេត្ត និងធ្វើបច្ចុប្បន្នភាពប្លង់គោលប្រើប្រាស់ដីថ្នាក់ក្រុង ។
កិច្ចប្រជុំនេះក៏មានការអញ្ជេីញចូលរួមពីសំណាក់ លោក លោកស្រីក្រុមការងារធនាគារអភិវឌ្ឍអាស៊ី ADB លោកប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត លោកអភិបាលក្រុងបាវិត និងក្រុងស្វាយរៀង លោក លោកស្រីប្រធានមន្ទីរពាក់ព័ន្ធនានាជុំវិញខេត្ត ស្ថិតនៅសាលប្រជុំមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តស្វាយរៀង ។