អាជា្ញធរខេត្តកែប ដុតបំផ្លាញឧបករណ៍ នេសាទខុសច្បាប់ នៅស្រុកដំណាក់ចង្អើរ

កែប : ឧបករណ៍ នេសាទខុសច្បាប់ នៅស្រុកដំណាក់ចង្អើរ នៅព្រឹកថ្ងៃទី១៧ សីហានេះ ត្រូវបានអាជា្ញធរដុតកម្ទេចចោល បន្ទាប់ពីបង្រ្កាបកាលពីពេលកន្លងទៅ ។

អភិបាលខេត្តកែប លោក សោម ពិសិដ្ឋ បានអំពាវនាវអោយប្រជាពលរដ្ឋទាំងអស់ ចូលរួមស្រឡាញ់ ថែរក្សាការពារ សម្បត្ដិធនធានធម្មជាតិ ទាំងអស់គ្នា ឲ្យបានគង់វង្សនៅគ្រប់ទីកន្លែង ដើម្បីជាប្រយោជន៍ ដល់ការរស់នៅ របស់បងប្អូនប្រជាពលរដ្ឋ។

បើតាម លោក សោម ពិសិដ្ឋ បានថ្លែងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើកំណែទម្រង់ ស៊ីជម្រៅ លើវិស័យជលផល ដោយបានធ្វើការ កាត់រំសាយចោល នូវឡូត៍ នេសាទ ទឹកសាបទូទាំងប្រទេស ហើយប្រគល់ឲ្យសហគមន៍គ្រប់គ្រង និងប្រើប្រាស់ប្រកបដោយនិរន្តភាព ដោយការធ្វើនេសាទជាលក្ខណៈគ្រួសារក្នុងគោលបំណង ដើម្បីលើកស្ទួយជីវភាពរស់នៅ និងផ្គត់ផ្គង់ស្បៀង ដល់ប្រជាពលរដ្ឋមូលដ្ឋាន ដើម្បីកាត់បន្ថយភាពក្រីក្រ ស្របតាមយុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាល។

ដើម្បីអបអរសាទរទិវាមច្ឆាជាតិ ១ កក្កដា ឆ្នាំ២០២២នេះ មន្ទីរក សិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកែបបាននាំយកកូនត្រីចម្រុះជាច្រើនក្បាល មកប្រលែងក្នុងភូមិសាស្រ្តស្រុកដំណាក់ចង្អើរ។

ទិវានេះបានប្រារព្ធធ្វើឡើង នៅព្រឹកថ្ងៃទី ១៧ ខែ សីហា ឆ្នាំ ២០២២ នៅលើទំនប់ចំការបី ឋិតនៅភូមិចំការបី ឃុំពងទឹក ស្រុក ដំណាក់ ចង្អើរ ក្រោមអធិបតីភាព លោក សោម ពិសិដ្ឋអភិបាលខេត្ត ក្នុងគោលបំណងបំផុស ប្រជាពលរដ្ឋ ចូលរួមចំណែក ការពារអភិរក្ស និង អភិវឌ្ឍន៍ វិស័យព្រៃឈើ និង ជលផល ក្នុងទិសដៅធានា និរន្តរភាពនៃធនធាន ព្រៃឈើនិងជលផល ដើម្បី ផលប្រយោជន៍ សេដ្ឋកិច្ចសង្គមនិងបរិស្ថាន ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *