ផ្ទុះការចាប់អារម្មណ៍កុមារាម្នាក់ យកសំរាមច្នៃជាម៉ាស៊ីន ច្រូតស្រូវ ខ្នាតតូចអាចបញ្ជាតេលេបាន

បន្ទាយមានជ័យ ៖  ផ្ទុះការចាប់អារម្មណ៍កុមារាម្នាក់  យកសំរាមច្នៃជាម៉ាស៊ីន ច្រូតស្រូវ ខ្នាតតូចបញ្ជាតេលេ និង បន្ទាប់ពីយកមកបង្ហាញនៅកម្មវិធីតាំងពិព័រណ៍  ស្ទែម  ឆ្នាំ២០២២  ក្រោមប្រធានបទ ”  ទាំងអស់គ្នាសម្រាប់អាជីវកម្មអនាគត់កាន់តែប្រសើរ” នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២។

កុមារា អាយុ១៤ឆ្នាំ ម្នាក់  រស់នៅក្នុងភូមិព្រៃឬស្សី  សង្កាត់ ព្រះពន្លា  ក្រុងសិរីសោភ័ណ  កំពុងទាញការចាប់អារម្មណ៍ ពីសំណាក់មហាជន  ក៏ដូចជាសិស្សានុសិស្ស  ជាមួយគំនិតច្នៃប្រឌិត  ដោយបានប្រើប្រាស់របស់របរ ដែលគេបោះបង់ចោល  យកមកកែច្នៃប្រឌិតទៅជារបស់លេង  ដូចជា  ៖  ម៉ាស៊ីន ច្រូតស្រូវ  ខ្នាតតូច   បញ្ជាដោយ តេលេ( Remote) រួមនឹងរបស់លេងផ្សេងៗទៀតដូចជា  ឡាន  និងត្រាក់ទ័រជាដើម។

កុមារា លឹម  វណ្ណារិទ្ធ បានប្រាប់ឲ្យដឹងថា ៖  ដោយសារតែមានការស្រលាញ់  និងមានចំណង់ចំណូលចិត្តតាំងពីក្មេង  ក្នុងការកែច្នៃរបស់របរផ្សេងៗ  ទៅជារបស់លេងដោយបានប្រើប្រាស់វត្ថុដែលគេបោះចោលមានដូចជា ៖ សំបកកេស  ចានស្នោរ  បំពង់បឺត ដើម្បីប្រមូលយកមកកែច្នៃជាម៉ាស៊ីនច្រូត  ដោយមានតេលេបញ្ជាឲ្យទៅមុខ ថយក្រោយបាន បត់ឆ្វេងស្តាំ  ដូចរបស់ពិតជារបស់ពិតប្រាកដ។

កុមារារៀនថ្នាក់ទី៨ រូបនេះបានបញ្ជាក់ថា៖  ម៉ាស៊ីន ច្រូតស្រូវខ្នាតតូច  ដែលផ្សំឡើងពីរបស់  អេតចាយនេះ  គឺបានកែច្នៃប្រើរយៈពេល១សប្តាហ៍  សំរាប់កែច្នៃរួចរាល់ចេញជារូបរាង  និងបញ្ជាបាន  ហើយបើគិតពីការចំណាយជាថវិកាអស់ប្រមាណ៤ម៉ឺនរៀលតែប៉ុណ្ណោះ។

កុមារារូបនេះបន្ថែមថា៖  ក្រោយយករបស់អេតចាយមកច្នៃជាម៉ាស៊ីនច្រូវស្រូវហើយ រូបគេក៏អាចបង្កើតរបស់របរលេងផ្សេងៗទៀតដូចជា៖  កូនឡានដី  ត្រាក់ទ័រ គោយន្តជាដើម។ ជាមួយគ្នានោះរូបក៏ចង់បង្កើតជារបស់លេងផ្សេងៗទៀត  ភ្ជាប់ដោយបច្ចេកវិទ្យាថ្មីៗផងដែរ។ សំរាប់ថ្ងៃអនាគត់កុមារា លឹម  វណ្ណារិទ្ធ  ចង់ក្លាយជា អ្នកឌីសាញ់មួយរូបផងដែរ៕ដោយ៖សៅ នៅ

You might like

Leave a Reply

Your email address will not be published. Required fields are marked *