បន្ទាយមានជ័យ៖ភ្លៀងធ្លាក់មួយយប់មួយថ្ងៃបណ្តាលជនលិចច្រកទ្វារព្រំដែនម៉ាឡៃពេលនេះបានស្រកហើយតែស្ថានភាពទឹកតាមអូរព្រំដែនបានកើនឡើងរហូតដល់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ស្ថិតឃុំ.ស្រុកម៉ាឡៃ។
លោក ស្វាយ ជា អភិបាលស្រុកម៉ាឡៃបានប្រាប់ថា៖ ក្រោយពេលមានភ្លៀងធ្លាក់មួយយប់ទាន់ភ្លឺបណ្តាលអោយជន់លិចច្រកទ្វារតំបន់ព្រំដែនម៉ាឡៃបណ្តាលប្រជាពលរដ្ឋចេញ.ចូលនិងដឹកទំនិញត្រូវបានជួបការលំបាករហូតម៉ោងនេះទឹកត្រូវបានស្រកបន្តិចហើយទឹកនៅជាប់ក្រោមស្ពានដែលអាចធ្វើដំណើរទៅមកបានតែស្ថានភាពទឹកអូរជាប់ព្រំដែនបានកើនឡើងជាងមុនដោយជំនន់ទឹកភ្លៀងធ្លាក់ពីថៃ។
លោកបានបញ្ជាក់ថា៖ ជំនន់ទឹកភ្លៀងដែលជនលិចនៅចំណុចស្ពានច្រកទ្វារព្រំដេនម៉ាឡៃនេះ នៅអំឡុងឆ្នាំ២០២២នេះបានជន់លិច២លើកមកហើយកាលពីដើមឆ្នាំត្រូវបានជនលិចម្តង និងនៅពេលនេះលិចម្តងទៀតតែជំនន់ទឹកភ្លៀងលិចមិនបានយូររយៈពេល៤ទៅ៥ម៉ោងបើគ្មានភ្លៀងធ្លាក់បន្តទេអាចទឹកស្រកអស់បើភ្លៀងនៅបន្តធ្លាក់លិចនិងប៉ៈពាល់ដល់ផ្ទៈសំបែងប្រជាពលរដ្ឋនិងដំណាំកសិកម្មប្រជាពលរដ្ឋរស់នៅតាមបន្ទាត់ព្រំដែន។
លោក ស សំណាង ប្រធានគណៈកម្មការច្រកទ្វារព្រំដែនម៉ាឡៃបានបញ្ជាក់ថា៖ ជំនន់ទឹកភ្លៀងដែលជនលិចច្រកទ្វារនិងស្ពានបេតុងឆ្លងកាត់ចូលក្នុងទឹកដីថៃដែលច្រកទ្វារព្រំដែនម៉ាឡៃស្រុកម៉ាឡៃ ឈមច្រកណងព្រឺស្រុកអារ័ញ្ញប្រាថេត ត្រូវបានជនលិចរយៈពេល៤ទៅ៥ម៉ោងតែមិនប៉ះពាល់ដល់ប្រជាពលរដ្ឋចេញ.ចូលនិងដឹកទំនិញឆ្លងកាត់ឡើយហើយរហូតពេលនេះជំនន់ទឹកភ្លៀងបានស្រកហើយផុតពីស្ពានបន្តិចតែស្ថានភាពទឹកអូរព្រំដែនកើនឡើងខ្លាំងជាងមុនដោយជំនន់ទឹកភ្លៀងធ្លាក់ពីប្រទេសថៃ បើភ្លៀងនៅបន្តធ្លាក់មកអាចបន្តលិចទៀតព្រោះនៅរសៀលមានភ្លៀងបន្តធ្លាក់តាមបន្ទាត់ព្រំដែន៕ដោយ៖សៅ នៅ