បន្ទាយមានជ័យ៖ ក្រោយផ្ទុះមានការរិៈគន់កម្លាំងនគរបាលអន្តោរប្រវេសន៍ច្រកទ្វារប៉ោយប៉ែតដាក់ខែម៉ូតូឌុបនិងផាសអាប់ មេប៉ុស្តិ៍កំពុងស្រាវជ្រាវរកអ្នកយកលុយ ខែ បើសិនឃើញមានវិធានការតាមច្បាប់ដែលផ្ទុះការរិៈគន់នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។
អ្នករត់ម៉ូតូឌុបនិងផាអាប់នៅក្រុងប៉ោយប៉ែតបានប្រាប់ថា៖ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតនៅពេលដែលពួកគាត់ដឹកអ្នកដំណើរចេញ.ចូលនិងឈប់ចតចាំទទួលភ្ញៀវនៅចិញ្ចើមផ្លូវក្បែរច្រកទ្វារត្រូវបានកម្លាំងនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដេញពួកគាត់ចេញដោយមិនឲ្យឈប់ចាំចាប់ម៉ូយ រឺដាក់ភ្ញៀវដឹកចេញមកក្រៅនោះទេដោយកម្លាំងសមត្តកិច្ចនោះថាបណ្តាលឲ្យប៉ៈពាល់សណ្តាប់ធ្នាប់នៅច្រកទ្វារត្រូវចេញឲ្យបានឆាប់។
អ្នករត់ម៉ូតូឌុបនិងផាសអាប់បានបញ្ជាក់ថា៖ នៅពេលដេញពួកគាត់ចេញតែមានម៉ូតូឌុប និងផាអាប់មួយចំនួនត្រូវបានចតចាប់ម៉ូយ និងដឹកភ្ញៀវបាននេះជាការងឿងឆ្ងល់មូលហេតុគេចតដឹកបាន តែពួកគាត់ដឹកមិនបាន ក្រោយមកទើបដឹងថា អ្នកដែលត្រូវបានបង់ខែឲ្យសមត្តកិច្ចមានម៉ូតូឌុប១គ្រឿងក្នុង១ខែ១,០០០បាត និងផាសអាប់១គ្រឿងក្នុង១ខែ២,០០០បាតទើបអាចនៅចាប់ម៉ូយក្នុងច្រកទ្វារទើបនៅចាប់ម៉ូយនិងដឹកភ្ញៀវបានចំណែកពួកគាត់មិនបានបង់ រឺដាក់ខែត្រូវបានដេញចេញមិនឲ្យចាប់ម៉ូយ និងដឹកភ្ញៀវដូចជារឿងអយុត្តិធម៌ពេកហើយសម្រាប់អ្នកអត់។
លោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានប្រាប់ថា៖ បញ្ហាការចោទប្រកាន់កម្លាំងនគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតដាក់ខែ និងម៉ូតូឌុប ផាអាប់ ដែលចេញ.ចូលច្រកទ្វារនោះកំពុងស្រាវជ្រាវរកមុខតើមន្ត្រីមួយណាដែលហ៊ានដាក់ខែជាមួយម៉ូតូឌុប និងផាសអាប់ ព្រោះនៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត មានមន្ត្រីជំនាញចំនួន៩ស្ថាប័នដែលកំពុងធ្វើការច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត។
លោកបានបញ្ជាក់ថា៖ លោកបានមកបម្រើការងារនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតពីឆ្នាំ២០១៩រហូតដល់ឆ្នាំ២០២២ហើយត្រូវបានណែនាំដល់មន្ត្រីក្រោមឱវាទមិនឲ្យធ្វើអ្វីមួយខុសពីគោលការឡើយដូចជាយកលុយដាក់ខែពីម៉ូតូឌុប និងផាសអាប់ឡើយមានតែដាក់វិធានការទប់ស្កាត់មិនឲ្យម៉ូតូឌុប និងផាអាប់រថយន្តដែលចេញ.ចូលច្រកទ្វារចតក្នុងបរិវេនច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតដែលធ្វើអោយប៉ះពាល់សណ្តាប់ធ្នាប់ ហើយកំពុងស្រាវជ្រាវរកអ្នកដែលដាក់ខែជាមួយម៉ូតូឌុប និងផាសអាប់ដើម្បីមានវិធានការតាមច្បាប់៕ដោយ៖សៅ នៅ