រដ្ឋបាលខេត្តព្រះវិហារ អំពាវនាវដល់ពលរដ្ឋដែលរស់នៅតាមដងស្ទឹងសែន មាត់ទន្លេមេគង្គ លើនិងតំបន់ងាយរងគ្រោះដោយសារជំនន់ទឹកភ្លៀង បង្កើនការប្រុងប្រយ័ត្នខ្ពស់

ព្រះវិហាៈ រដ្ឋបាលខេត្តព្រះវិហារ បានចេញសេចក្តីជូនដំណឹងស្តីពី ការត្រៀមបង្ការនូវគ្រោះមហន្តរាយជាយថាហេតុ ដោយសារជំនន់ទឹកភ្លៀង ដោយផ្អែកសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ស្តីពីស្ថានភាពអាកាសធាតុ នឹងធ្វើឱ្យកម្ពុជា មានភ្លៀងបន្តធ្លាក់គ្រប់ទីកន្លែងជាបន្តបន្ទាប់ ក្នុងកម្រិតពីតិចទៅបង្គួរ និងច្រើនដោយអន្លើ ចាប់ពីថ្ងៃទី១៥-១៩ ខែសីហា ឆ្នាំ២០២២។

នេះបើយោងតាមសេចក្តីជូនដំណឹងដែលអង្គភាពព័ត៌មាន (សង្គមសន្តិភាព) ទទួលបាននៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២នេះ រដ្ឋបាលខេត្តព្រះវិហារ បានអំពាវនាវដល់ប្រជាពលរដ្ឋក្នុងខេត្តទាំងអស់ ជាពិសេសប្រជាពលរដ្ឋដែលកំពុងរស់នៅ តាមដងស្ទឹងសែន មាត់ទន្លេមេគង្គ និងប្រជាពលរដ្ឋដែលកំពុងរស់នៅតាមតំបន់ងាយរងគ្រោះ ដោយសារទឹកជំនន់មួយចំនួន មេត្តាប្រុងប្រយ័ត្នខ្ពស់ និងស្វែងរកទីទួលមានសុវត្ថិភាពដែលនៅជិត ចៀសវាងកើតឡើងនូវគ្រោះថ្នាក់ផ្សេងៗ។

រដ្ឋបាលខេត្តបានបញ្ជាក់ថា ក្នុងករណីប្រជាពលរដ្ឋដែលជួបគ្រោះទឹកជំនន់ សូមមេត្តារាយការណ៍ និងផ្តល់ព័ត៌មានឱ្យបានឆាប់បំផុតដល់អាជ្ញាធរ ភូមិ ឃុំ សង្កាត់ ក្រុង ស្រុក ខេត្តជាបន្ទាន់ ដើម្បីមានលទ្ធភាព ចាត់វិធានការដោះស្រាយការពារ និងសង្រ្គោះបានទាន់ពេលវេលា៕SKS

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *