សិក្ខាសាលាផ្សព្វផ្សាយច្បាប់ពាក់ព័ន្ធនឹងវិស័យបរិស្ថាន និងធនធានធម្មជាតិ

ព្រះវិហារៈ នៅព្រឹកថ្ងៃទី១៥ ខែសីហាឆ្នាំ ២០២២នេះ ដោយមានកិច្ចសហការជាមួយរដ្ឋបាលខេត្ត ព្រះវិហារក្រសួងបរិស្ថានបានរៀបចំ បើកសិក្ខាសាលាផ្សព្វផ្សាយច្បាប់ពាក់ព័ន្ធ នឹងវិស័យ បរិស្ថាននិងធនធានធម្មជាតិសិក្ខាសាលានេះ មានរយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តម សូខន ឬទ្ធីគុណ រដ្ឋលេខាធិការ ក្រសួង បរិស្ថាន ឯកឧត្តម ចាយ សមិទ្ធ រដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្តម មុត ភិសិ្ធនា អភិបាល រង ខេត្តសិក្ខាកាមដែលបានអញ្ជើញចូលរួមសរុបប្រមាណ ៧០នាក់មកពីស្ថាប័នតុលាការមន្ត្រី សាលាខេត្តសាលាក្រុង-ស្រុកសាលាឃុំ-សង្កាត់កងកម្លាំងទាំងបីមន្ត្រីសូរិយោដី មន្ត្រីបរិស្ថាន និងមន្ត្រីមកពីស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត ដែលពិធីនេះប្រារព្ធធ្វើឡើងនៅអគារជាន់ទី ៣ សាលាខេត្តព្រះវិហារ

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម មុត ភិសិ្ធនា បានសម្ដែងនូវក្ដីសោមនស្សរីករាយ នឹង មោទនភាពសម្រាប់ខេត្តព្រះវិហារ ដែលមានឱកាសធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំសិក្ខាសាលា ស្ដីពីការផ្សព្វផ្សាយច្បាប់ពាក់ព័ន្ធនឹងវិស័យបរិស្ថាន និងធនធានធម្មជាតិដ៏មានសារៈ សំខាន់ជូន អង្គភាពពាក់ព័ន្ធនៅក្នុងខេត្តព្រះវិហារ ដោយមានការគាំទ្រ និងការសម្របសម្រួលពីឯកឧត្តម រដ្ឋលេខាធិការក្រសួងបរិស្ថាន និងក្រុមអ្នកច្បាប់នៃក្រសួងបរិស្ថានព្រមទាំងបទអន្តរាគមន៍របស់ ឯកឧត្តមវាគ្មិនមកពីព្រះរាជអាជ្ញាប្រធានសាលាដំបូងស្នងការនគរបាល មេបញ្ជាការកងរាជ អាវុធហត្ថជាតិ ដែលជាអ្នកមានបទពិសោធន៍ជ្រៅជ្រះនៅក្នុងការងារពង្រឹង ការអនុវត្តច្បាប់ ដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន និងធនធានធម្មជាតិ ។ ឯកឧត្តមក៏បានឲ្យដឹងទៀតថាសិក្ខា សាលានេះ រៀបចំឡើងក្នុងគោលបំណង ផ្សព្វផ្សាយនិងបញ្ជ្រាបច្បាប់ពាក់ព័ន្ធ នឹងការការពារ ការគ្រប់គ្រងការអភិរក្សបរិស្ថាននិងធនធានធម្មជាតិព្រមទាំងចែករំលែកនិងផ្លាស់ប្ដូរបទពិសោធន៍គ្នាទៅវិញទៅមកក្នុងចំនោមអង្គភាពពាក់ព័ន្ធនៅថ្នាក់ក្រោមជាតិដើម្បីឲ្យការអនុវត្តច្បាប់ពាក់ព័ន្ធនឹងវិស័យបរិស្ថាននិងធនធានធម្មជាតិបានប្រព្រឹត្តទៅដោយរលូន និងមានកិច្ចសហការល្អ និងតាមនីតិវិធីច្បាប់ដែលបានចែង ។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តមសូខន ឬទ្ធីគុណ បានឱ្យដឹងថា សិក្ខាសាលា នាថ្ងៃនេះ រៀបចំឡើងក្រោមការផ្ដូចផ្ដើមរបស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជាដើម្បីផ្ដល់នូវចំណេះដឹងបន្ថែម ជូនដល់សិក្ខាកាមដែលបានចូលរួមសិក្ខាសាលានាឱកាសនេះ ។ ឧត្តមក៏បានសង្ឃឹមយ៉ាងមុតមាំ ថាសិក្ខាកាមមកពីគ្រប់មជ្ឈដ្ឋានទាំងអស់ នឹងយកចិត្តទុកដាក់ត្រង់ត្រាប់ស្ដាប់ការធ្វើបទ បង្ហាញដោយយកចិត្តទុកដាក់ ដើម្បី ទទួលបាននូវធាតុ ចូលបន្ថែមអំពីច្បាប់ ដែលអនុវត្តលើ តំបន់ការពារធម្មជាតិការត្រៀមលក្ខណៈដើម្បីបង្ការ និងបង្ក្រាបបទល្មើសក្នុងតំបន់ការពារធម្ម ជាតិប្រកបដោយប្រសិទ្ធភាពខ្ពស់ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *