បុរសម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន ខណៈមានថ្នាំញៀន៨កញ្ចប់ ជាប់នឹងខ្លួន

កណ្តាល ៖ ជនសង្ស័យម្នាក់ត្រូវបានប៉ូលិសឃាត់ខ្លួន ខណៈមានថ្នាំញៀន៨កញ្ចប់ជាប់នឹងខ្លួន កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង១១ព្រឹក នៅចំណុចផ្លូវបេតុងភូមិព្រែកហូរលិច០១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះឈន វិសាល ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅភូមិព្រែកហូរលិច០១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបររកត្រីលក់ ។ វត្ថុតាងចាប់យក ម្សៅក្រាមពណ៌ថ្លាសង្ស័យជាសារធាតុញៀនចំនួន០៨ កញ្ចប់ និង កាបូបដៃពណ៏ខ្មៅចំនួនមួយ ។

ប៉ូលិសបន្តថា មុនពេលកើតហេតុកម្លាំងប៉ូលិសប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកហូរ បានចេញល្បាតដល់ចំណុចកើតហេតុខាងលើ ប្រទះឃើញជនសង្ស័យម្នាក់កំពុងដើរ ដោយមានការសង្ស័យក៏ហៅឃាត់សួរនាំ ហើយឆែកឆេររកឃើញម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន០៨កញ្ចប់ ដែលជនសង្ស័យបានកាន់ក្តាប់នៅក្នុងដៃខាងស្តាំ រួចទម្លាក់ក្បែរខ្លួនហើយនាំជនសង្ស័យយកមកប៉ុស្តិ៍ដើម្បីសួរនាំ។

នៅចំពោះមុខសមត្ថកិច្ច, ជនសង្ស័យបានឆ្លើយសារភាពថា «ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន០៨កញ្ចប់នេះជារបស់ខ្លួនពិតប្រាកដមែន ដែលខ្លួនរើសបាននៅផ្លូវលំម្តុំទំនប់ឆ្កែឆ្គួត ភូមិព្រែកហូរលិច០១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល»។

បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនមកផ្នែកជំនាញនៃអធិការដ្ឋានប៉ូលិសក្រុងតាខ្មៅដើម្បីកសាងសំណុំរឿងចាត់កាតាមនីតិវិធីច្បាប់ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *