កំពង់ឆ្នាំងៈឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេសនិងជាអនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនិងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជាបានអញ្ជើញគោរពវិញ្ញាណក្ខន្ធ សព ឯកឧត្តម ឧត្តមសេនីយ៍ឯក ធន ធឿន អនុរដ្ឋលេខាធិការក្រសួងការពារជាតិនៅគេហដ្ឋានរបស់ឯកឧត្តមស្ថិតនៅក្នុងសង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង នៅរសៀល ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២ ដែលបានទទួលមរណៈភាព កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២ ដោយរោគាពាធ ។
ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍គន់ គីម ទេសរដ្ឋមន្រ្តី បានសំដែងនូវការសោកស្តាយនិងសូមចូលរួមរំលែកទុក្ខ យ៉ាងក្រៀមក្រំជាមួយលោកជំទាវ កូន ចៅ និង ក្រុមគ្រួសារសព របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ធន ធឿន និង សូម ឧទ្ទិស បួងសួង ដល់វិញ្ញាក្ខន្ធ ឯកឧត្តម សូមបានទៅកាន់ សុខកតិភពកុំបីឃ្លៀងឃ្លាតឡើយ។
នៅក្នុងឱកាសនោះឯកឧត្តមនាយឧត្តមសេនីយ៍គន់ គីម ទេសរដ្ឋមន្រ្តី បាននាំយកនូវថវិកា និងដើម្បី ចូលរួមរំលែកទុក្ខជាមួយគ្រួសារសពក្នុងការរៀបចំពិធីបុណ្យសពនេះផងដែរ ៕