មជ្ឈដ្ឋានមួយចំនួនបានលើកឡើងថា! បើខ្មោចស្រុកមិនអោយដៃខ្មោចព្រៃខ្មោចព្រៃមិនហ៊ាននោះទេ

 

ព្រះវិហារ៖ មានករណីដ៏ភ្ញាក់ផ្អើលមួយបានកើតឡើង នៅក្នុងសង្កាត់រដ្ឋបាលព្រៃឈើស្រុករវៀង បន្ទាប់ពីរថយន្តម៉ាកហាយឡិនឌឺ ១ គ្រឿង ព័ណ សរ ត្រូវបានបាត់ពីក្នុងសង្កាត់រដ្ឋបាលព្រៃឈើរវៀង ខណៈនៅក្នុងសង្កាត់រដ្ឋបាលព្រៃឈើផ្ទុកដោយវត្ថុតាងបទល្មើសនិងមានការយាមកាមតឹងតែងក្នុងការចេញចូលបំផុត ។ហេតុការណ៍បាត់រថយន្ត ដឹកបទល្មើសខាងលើ បានកើតឡើងកាលពីរសៀលថ្ងៃទី ១២ ខែសីហារ ឆ្នាំ ២០២២ ក្នុងវេលាម៉ោង២ៈ០០នាទី។

លោក យឹម វាសនា នាយរងសង្កាត់រដ្ឋបាល ព្រៃឈើរវៀង ប្រចាំការនៅនិងស្នាក់ការដែលជាថ្ងៃត្រូវវេនយាមនោះ បាននិយាយអោយដឹងថា ហេតុការបានបាត់រថយន្ត នេះជាលើកទី១ហើយ ដែលវត្ថុតាងដឹកបទល្មើសត្រូវបានបាត់ខណៈពេលដែលលោកបិទទ្វាមិនបានចាក់សោរួចចេញទៅក្រៅរកបាយហូបហើយនៅប្រចាំការតែម្នាក់ឯងជួនថ្ងៃសែនក្បាលទឹកផងនោះមន្រ្តីដាក់ច្បាប់ទៅផ្ទះអស់។

សូមបញ្ជាក់ជូនផងដែរថា រថយន្តម៉ាកហាយឡិនឌឺ ដឹកឈើខាងលើ ត្រូវបានកម្លាំងចំរុះ មានមេព្រៃ អាវុធហត្ថស្រុក នគរបាលស្រុក រួមនឹងអ្នកសាព័ត៍មាន បង្ក្រាបបានកាលពីល្ងាចថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០២២ នៅចំនុច ភូមិពោធិ ឃុំរុៈរាន់ ស្រុករវៀង ខេត្តព្រះវិហារ

និងត្រូវបានរឹបអូសវត្ថុតាងរួមមាន៖ រថយន្តម៉ាកហាយឡិនឌឺ ពណ៍សរ ១គ្រឿងនឹងឈើលេខ១ សុក្រម ជាច្រើនដុំ និងត្រូវបានរឹបអូសយកមករក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើរវៀង ប៉ុន្តែទុកបានតែមួយថ្ងៃមិនទាន់បានចងក្រងសុំណុំរឿងអីផង រថយន្តត្រូវបានបាត់ ដោយមិនដឹងមូលហេតុ

ពាក់ព័ន្ធករណីបាត់រថយន្តជាវត្ថុតាងខាងលើនេះដែរ មជ្ឈដ្ឋានមួយចំនួនបានចោទសួថា មេព្រៃសម្រាប់ថែរក្សាការពារវត្ថុតាងបង្រ្គាបបានដោយប្រព្រិត្តបទល្មើសហេតុអីក៏ប្រហេះរបៀបនេះ ថាត្រូវរ៉ូវគ្នារកពេលវេលាដើរចេញអោយក្រុមបទល្មើសចូលទៅលួចយកចេញក៏ថាបាន៕SKS

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *