ខេត្តស្វាយរៀង៖នៅសាលប្រជុំព្រៃបាសាក់សាលាខេត្តនារសៀលថ្ងៃចន្ទ៤កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ ឯកឧត្តម ហែម ពិសិដ្ឋ អភិបាលរង ខេត្តស្វាយរៀង តំណាងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តបានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិភាក្សាក្នុងការស្នើសុំតបណ្ដាញអគ្គិសនីចូលផ្ទះ២០០ខ្នងជំហាន២ ស្ថិតនៅភូមិជីកដី ឃុំអណ្ដូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង ។
កិច្ចប្រជុំនេះបានពិភាក្សានិងផ្តោតសំខាន់ទៅលើការបន្ថែមខ្សែតភ្ជាប់បណ្តាញអគ្គិសនីដែលមានស្រាប់ចូលទៅដល់លំនៅដ្ឋានផ្ទះ៤០០ខ្នងជូនបងប្អូនប្រជាពលរដ្ឋប្រើប្រាស់ឲ្យបានគ្រប់គ្រាន់ និងធានានិរន្តរភាពប្រើប្រាស់ទៅថ្ងៃអនាគត ក្នុងនោះក្រុមហ៊ុនអគ្គិសនីស្រុករមាសហែកបានសំណូមពឲ្យអគ្គិសនីស្វាយរៀង អូសខ្សែបណ្ដាញ១ហ្វាថែមទៀតឲ្យបានគ្រប់៣ហ្វា ដើម្បីថ្ងៃក្រោយប្រជាពលរដ្ឋចង់ប្រកបអាជីវកម្មអ្វី យើងមិនបាច់ពិបាកអូសខ្សែបណ្ដាញបន្ថែមទៀតទេ៕