ប្រជាពលរដ្ឋ២៩១គ្រួសារ ទទួល យក ការ សម្របសម្រួល របស់ អាជ្ញាធរ ខេត្ត ក្រចេះ

ក្រចេះ៖នៅរសៀលថ្ងៃទី ១១  ខែសីហា  ឆ្នាំ ២០២២  អាជ្ញាធរខេត្តក្រចេះ  បេីកកិច្ចប្រជុំពិភាក្សារកដំណោះស្រាយលើពាក្យបណ្ដឹងប្រជាពលរដ្ឋ២៩១គ្រួសារ ដែលដាក់ពាក្យបណ្ដឹងស្នើសុំកាត់ឆ្វៀលដីសម្បទានសេដ្ឋកិច្ចក្រុមហ៊ុន ស៊ី អេច ភី ប៊ី ឌីវេឡុបមេន ស្ថិតនៅឃុំកំពង់ចាម ឃុំវឌ្ឍនៈ ស្រុកសំបូរ និងឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ  ក្រោមអធិបតីភាព  ឯកឧត្ដម  គង់  គឹមនី  អភិបាលរង ខេត្តក្រចេះ  នៅសាលប្រជុំ សាលា ខេត្ត ក្រចេះ ។  ដោយ មាន ការ អញ្ជើញ ចូលរួម ពីលោកកៅ ម៉ាឌីឡែន ប្រធានមន្ទីរ រៀបចំដែនដី  នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត និងអាជ្ញាធរពាក់ព័ន្ធជាច្រើនរូបទៀត។

ក្នុងកិច្ចប្រជុំអស់រយះពេលជាង២ម៉ោង ទាំងអាជ្ញាធរ ទាំងប្រជាពលរដ្ឋ បានយល់ព្រមលើគោលការណ៍រួម អាជ្ញាធរសម្រេចប្រគល់ជូនពួកគាត់នូវដំណោះស្រាយជាដីសម្បទានសង្គមកិច្ច សម្រាប់ប្រជាពលរដ្ឋដែលអត់មានដីអាស្រ័យផលកសិកម្មពិតប្រាកដ។

លោក គង់ គីមនី អភិបាលរងខេត្តក្រចេះ បានបញ្ជាក់ឲ្យដឹងថា ប្រជាពលរដ្ឋទាំង២៩១គ្រួសារ ត្រូវមានកិច្ចសហការជាមួយអាជ្ញាធរ ភូមិ ឃុំ ជាពិសេសគណះកម្មាធិការរៀបចំដីធ្លីថ្នាក់ខេត្ត ដើម្បីធ្វើបែបបទចុះអត្តសញ្ញាណឲ្យបានច្បាស់លាស់ ដើម្បីក្រុមការងាររៀបចំប្រគល់ដីជូនពួកគាត់ដែលខ្វះដីអាស្រ័យផលពិតប្រាកដ។

លោកអភិបាលរងបន្តទៀតថា អាជ្ញាធរខេត្ត និងពន្លឿន ការដោះស្រាយឲ្យបានលឿនបំផុតតាមដែលអាចធ្វើទៅបានក្នុងពេលដ៍ខ្លីខាងមុខនេះ ហើយអាជ្ញាធរខេត្ត និងបង្កើតគណះកម្មាធិការ គ្រប់គ្រងប្រើប្រាស់ និងបែងចែកដីរដ្ឋថ្នាក់ខេត្ត ដើម្បីរង់ចាំដោះស្រាយជូនបងប្អូន ហើយគណះកម្មាធិការនិងរៀបចំទីតាំងច្បាស់មួយដើម្បីរងចាំបងប្អូនមកបំពេញបែបបទតាមនិតិវិធីដើម្បីទទួលដីស្របច្បាប់។

ក្នុងកិច្ចប្រជុំនោះដែរប្រជាពលរដ្ឋទាំង២៩១គ្រួសារ ក៍ព្រមព្រៀមតាមការចាត់ចែងរបស់អាជ្ញាធរ លើគោលនយោបាយដីសម្បទានសង្កមកិច្ចដែលមានទីតាំងស្ថិត នៅក្នុងឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ ក្រៅពីដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុន

You might like

Leave a Reply

Your email address will not be published. Required fields are marked *