គ្រាន់តែអ្នកមានគុណសុំលុយតែ១ពាន់រៀលទិញស្រាកូនចិត្តខ្លាប្រហារឪមួយកំណាត់ឈើស្ទើស្លាប់រងរបួសធ្ងន់

ខេត្តស្វាយរៀង៖សមត្ថកិច្ចនគរបាលស្រុកឃាត់ខ្លួនកូនប្រុសចិត្តខ្លាប្រហារឪពុកបង្កើតគ្រាន់តែសុំលុយ១ពាន់រៀលទិញស្រាផឹកសោះ។

ការឃាត់ខ្លួននេះធ្វើឡើងថ្ងៃទី១០ខែសីហាឆ្នាំ២០២២វេលាម៉ោង៣និង២០នាទីរសៀល នៅចំណុចភូមិពោន ឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង។

បើតាមអ្នកភូមិបានអោយដឹងថា៖នៅពេលមុនកើតហេតុគេឃើញកូនប្រុសចិត្តខ្លានោះបានផឹកស្រាស្រវឹងហើយនិងមកដល់ផ្ទះខណៈនោះដែរឪពុកបានដើរមកជិតហើយក៏បាននិយាយសុំលុយចំនួន១ពាន់រៀលដើម្បីទិញស្រាហូបស្រាប់តែកូនប្រុសចិត្តខ្លានោះខឹងយ៉ាងខ្លាំងក៏ស្ទុះទៅយកបានកំណាត់ឈើដោយមានដំដែកគោលភ្ជាប់ឈើពីរកំណាត់នោះវាយទៅលើឪពុកបង្កើតបង្កការភ្ញាក់ផ្អើលដល់អ្នកជិតខាងនិងសមត្ថកិច្ចតែម្ដង។

បើតាមសមត្ថកិច្ចនគរបាលបានអោយដឹងថា៖កូនប្រុសដែរជាជនសង្ស័យនោះមានឈ្មោះ មាគ សារន អាយុ ៣៦ឆ្នាំ រស់នៅភូមិ ពោន ឃុំ ដូង ស្រុករមាសហែក ខេត្តស្វាយរៀង។

ចំណែកឪពុកដែលជាជនរងគ្រោះមានឈ្មោះ មាគ សារ៉ាយ អាយុ ៥៨ ឆ្នាំ រងរបួសបែកក្បាលរងរបួសធ្ងន់។

ក្រោយបង្កហេតុភ្លាមកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដូងបានចុះទៅដល់កន្លែងកើតហេតុនិងបាននាំខ្លួនកូនប្រុសចិត្តខ្លាម្នាក់នោះរួមនិងវត្ថុតាងមកកន្លែងអធិការដ្ឋាននគរបាលស្រុកដើម្បីធ្វើការសួរនាំ។

នៅចំពោះមុខសមត្ថកិច្ចជំនាញកូនប្រុសចិត្តខ្លានេះបានឆ្លើយសារភាពថាពិតជាបានយកកំណាត់ឈើដោយដំដែកគោលតភ្ជាប់ពីកំណាត់វាយទៅលើឪពុករបស់ខ្លួនពិតប្រាកដមែនដោយខឹងសុំលុយទិញស្រាហូប។

បន្ទាប់មកសមត្ថកិច្ចបានកសាងសុំណុំរឿងបញ្ជូនជនបង្កខាងទៅសាដំបូងខេត្តចាត់ការតាមនីតិវិធីច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *