កម្លាំងអធិការកិច្ចកងរាជអាវុធហត្ថផ្ទៃប្រទេសបានបើកការស្រាវជ្រាវ.លើ.ករណីបង្ក្រាបហាងកាហ្វេលេងល្បែងតាមអនឡាញ.បណ្តាលឲ្យបុរសម្នាក់ស្លាប់

ខេត្តកំពង់ធំ.យោងតាមបទបញ្ជាយ៉ាងមុឺងមាត់ពីឯឧនាយឧត្ដមសេនីយ៍សៅសុខាមេបញ្ជាការកងរាជអហផ្ទៃប្រទេស.នៅថ្ងៃទី10ខែសីហាឆ្នាំ2022.នេះ.កំលាំងកងរាជអហផ្ទៃប្រទេស

ដឹកនាំដោយលោកឧត្ដមសេនីយ៍ទោនាងសុជីវី_និងលោកឧត្ដមសេនីយ៍ត្រី អេងហ៊ី បានចុះស្រាវជ្រាវដល់គោលដៅផ្ទះលក់កាហ្វេបើកឆ្នោតឡូតូអនឡាញនៅភូមិរូង.ឃុំក្រវ៉ា.ស្រុកបារាយ ខេត្តកំពង់ធំ.ដើម្បីសាកសួរនៅកន្លែងកើតហេតុផ្ទាល់និងទៅដល់ផ្ទះជនរងគ្រោះ.ដើម្បីឲ្យដឹងច្បាស់ថា.ករណីដែលបុរសម្នាក់នោះស្លាប់ដោយរឿងអ្វី.ដោយសារការធ្វើទារណកម្មឬដោយសារមានរោគគារប្រចំកាយ។

ប្រភពពត៍មានពីកន្លែងកើតហេតុបានប្រាប់ថា.ជនរងគ្រោះឈ្មោះ.សួង ឌ័ន.អាយុ៤៧ឆ្នាំរស់នៅភូមិឃុំខាងលើ.ហើយគាត់ជាអនុប្រធភូមិ.មានចរឹតស្លូតបូតប្រជាពលរដ្ឋ.ស្រឡាញ់និងគាំទ្រស្ទើរតែ១០០%។

ប្រភពដដែលបានបន្តថា.នៅថ្ងៃកើតហេតុជនរងគ្រោះមកពីប្រជុំចូលហូបកាហ្វេនៅម៉ោង៥ល្ងាចថ្ងៃទី០៧ខែសីហាកន្លងទៅ.ស្របពេលនោះសមត្ថមិច្ចចុះទៅចាប់បានមនុស្សចំនួន០៤នាក់.រួមទាំងជនរងគ្រោះផង។

ប្រភពថ្មីពីអាវុធហត្តខេត្តម្នាក់សូមមិនឲ្យប្រាប់បង្ហើបថា.រហូតមកដល់រសៀលថ្ងៃទី១០ខែសីហានេះ.សមត្ថកិច្ចដែលពាក់ព័ន្ធក្នុងការចុះទៅបង្ក្រាបនោះ.ស្ថិតនៅក្នុងបន្ទាយអាវុធហត្ថខេត្តកំពង់ធំនៅឡើយ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *