គណៈបញ្ជាការរដ្ឋបាលខេត្តព្រះវិហារ ឯកឧត្ដម គីម រិទ្ធី ជម្រុញឲ្យមានការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទ ត្រូវពង្រឹងការទប់ស្កាត់ លុបបំបាត់ និងបង្ក្រាបការកាប់រាន ដុត ឈូសឆាយ និងហ៊ុមព័ទ្ធដីព្រៃ ដើម្បីវាតយកដីធ្វើកម្មសិទ្ធិ ដោយខុសច្បាប់ ឲ្យមានប្រសិទ្ធភាព

ដោយ៖ សេង ពិសិដ្ឋ

ព្រះវិហារៈ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះវិហារ ឯកឧត្ដម គីម រិទ្ធី បានថ្លែងក្នុងពេលដែល ឯកឧត្ដម បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ ។

នៅក្នុងការបើកកិច្ចប្រជុំនោះដែរ ក៏មានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំខេត្ត ក្រុង ស្រុកទាំង៨ មន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ មេឃុំ-ចៅសង្កាត់ មេប៉ុស្ដិ៍នគរបាលរដ្ឋបាល មកពីគ្រប់ឃុំ-សង្កាត់ និងមន្ត្រីអ្នកពាក់ព័ន្ធជាច្រើនរូបទៀត ។

ក្រោយពី មន្ត្រីមកពីគ្រប់ស្ថាប័ន មន្ទីរ អង្គភាពពាក់ព័ន្ធ បានរាយការណ៍ អំពី  បញ្ហាប្រឈម និងដំណោះស្រាយសំខាន់ៗនានា ក្នុងនោះរួមមាន៖ ការងារសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ ការងារទប់ស្កាត់ លុបបំបាត់ និងបង្ក្រាបការកាប់រាន ដុត ឈូសឆាយ និងហ៊ុមព័ទ្ធដីព្រៃ ដើម្បីវាតយកដីធ្វើកម្មសិទ្ធិ, ការងារបង្ករបង្កើនផលស្រូវរដូវវស្សា និងដំណាំកសិឧស្សាហកម្ម, ការងារគ្រប់គ្រងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សចម្រុះលើវិស័យបរិស្ថានជាដើម។ល។

ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះវិហារ ឯកឧត្ដម គីម រិទ្ធី បានថ្លែង  ជំរុញដល់អាជ្ញាធរមានសមត្ថកិច្ច កងកម្លាំងដែលជាមន្ត្រីនគរបាលយុត្តិធម៌ មន្ត្រីជំនាញគ្រប់ប្រភេទ នៅគ្រប់មូលដ្ឋាន និងកងកម្លាំងប្រដាប់អាវុធព្រំដែន ត្រូវពង្រឹងការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទ ពិសេស ការជួញដូរគ្រឿងញៀន ការរត់ពន្ធឆ្លងដែន ,ត្រូវពង្រឹងការទប់ស្កាត់ លុបបំបាត់ និងបង្ក្រាបការកាប់រាន ដុត ឈូសឆាយ និងហ៊ុមព័ទ្ធដីព្រៃ ដើម្បីវាតយកដីធ្វើកម្មសិទ្ធិ ដោយខុសច្បាប់ ត្រូវពង្រឹងលើការងារគ្រប់គ្រងតំបន់ការពារធម្មជាតិ  និងរបៀងអភិរក្សចម្រុះលើវិស័យបរិស្ថាន ឲ្យខាងតែបានជាដាច់ខាត ។

ឯកឧត្ដម គីម រិទ្ធី ក៏នៅក្រើនរំលឹក ឲ្យបន្តពង្រឹងលើការងាររក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការផ្តល់សេវាសាធារណៈ  ជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ និងការពង្រឹងសាមគ្គីភាពផ្ទៃក្នុងឲ្យបានរឹងមាំ ត្រូវរួមគ្នាអនុវត្តគោលនយោបាយភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព ដែលរាជរដ្ឋាភិបាល បានដាក់ចុះសម្រាប់ការអនុវត្តនាពេលកន្លងមក ដើម្បីធានាបាន នូវសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ឲ្យបានល្អប្រសើរ បន្ថែមទៀត៕SKS

You might like

Leave a Reply

Your email address will not be published. Required fields are marked *