ខេត្តស្វាយរៀង៖នៅថ្ងៃទី៩ខែសីហាដាឆ្នាំ២០២២កន្លងទៅនេះពលរដ្ឋទីទាល់ក្រចាស់ជរានិងជនពិការភាពចំនួន៤គ្រួសារនៅភូមិព្រៃប្រើសក្នុងឃុំស្វាយតាយានស្រុកកំពង់រោទិ៍ខេត្តស្វាយរៀងទទួលបានគ្រឿងឧបភោគបរិភោគពីព្រះវិសាលធម្មគុណ ទេព វាសនា ចៅអធិការវត្តព្រៃអង្គុញនិងជាព្រះអនុគណក្រុងបាវិតខេត្តស្វាយរៀង។
បើតាមព្រះវិសាលធម្មគណ ទេព វាសនា ព្រះអនុគណក្រុងបាវិតបានមានសង្ឃដិការថា៖ដោយព្រះអង្គមានចិត្តអាណិតអាសូដល់ជនទីទល់ក្រនិងបានផ្តល់ទេយ្យទានមានគ្រឿងឧបភោគបរិភោគដើម្បីធ្វើទានជាមួយក្រុមគ្រួសារដែលទីទាល់ក្រចាស់ជរាជនពិការដែលជួបការលំបាកក្នុងជីវភាពប្រចាំក៏ដូចជាចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។
ព្រះអនុគណក្រុងបាវិតបានបន្តអោយដឹងទៀតថា៖ទេយ្យទានគ្រឿងឧបភោគបរិភោគបានមកពេលនេះគឺបានមកពីញាតិញូមចូលបុណ្យដល់ព្រះតេជគណផ្ទាល់ហើយព្រះអង្គធ្វើទានចែករំលែកបន្ត។
បើតាមលោក ភោគ សុផា មេឃុំស្វាយតាយានបានឲ្យដឹងថា៖កន្លងមកជនទីទាល់ក្រចាស់ជរាជនពិការខាងលើក៏ធ្លាប់ទទួលបានអំណោយពីខាងកាកបាទក្រហមកម្ពុជាស្រុកក៌ដូចជាអាជ្ញាធរមូលដ្ឋានបានផ្តល់និងចែកជួនផងដែរប៉ុន្តែវាមិនគ្រប់តម្រូវការនោះគឺជួយបានមួយតែគ្រាប៉ុណ្ណោះវាមិនអាចបំពេញតម្រូវការរបស់ពួកកាត់ឡើយ។
លោក ភោគ សុផា មេឃុំស្វាយតាយាន បានថ្លែងអំណរគុណដល់ព្រះវិសាលធម្មគណ ទេព វាសនា ចៅអធិការវត្តព្រៃអង្គុញនិងជាព្រះអនុគណក្រុងបាវិតដែលបានផ្តល់ជាគ្រឿងឧបភោគបរិភោគតាមរយៈអ្នកសារព័ត៌មានដើម្បីយកមកចែកជួនដល់ពលរដ្ឋទីទាល់ក្រចាស់ជរាជនពិការភាពក្នុងមូលដ្ឋានរបស់លោកក៏ពលរដ្ឋទីទល់ក្រផ្សេងទៀត។
គ្រឿងឧបភោគបរិភោគដែលចែកជួននាពេលនេះមានចំនួន៤គ្រួសារដែលពួកគាត់ចាស់ជរានិងជង្ងឺប្រចាំកាយចំណែក១៨គ្រួសារទៀតនៅភូមិ ព្រៃប្រើស ឃុំ ស្វាយតាយាន ស្រុក កំពង់រោទិ៍ និងក្រុងស្វាយរៀង ខេត្តស្វាយរៀង។