សមត្ថកិច្ចស្រុកចន្ទ្រា ចុះធ្វើកិច្ចសន្យាអបរំម្ចាស់ផ្ទះដែលបើកល្បែងស៊ីសងមាន់ជល់តាមអនឡាញ ឆ្នោតឡូតូតាមអនឡាញចំនួន៥ទីតាំង

ខេត្តស្វាយរៀង៖យោងតាមផេកអធិការដ្ឋាននគរបាលស្រុកចន្ទ្រាបានបង្ហោះតាមរយៈបណ្តាញសង្គមថាក្រោមការដឹកនាំរបស់លោកវរសេនីយ៍ទោ ជិន សុភឿន អធិការនគរបាលស្រុកចន្ទ្រា នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ បានបញ្ជាផ្ទាល់ទៅលោកវរសេនីយ៍ទោ រាជ វីរ: អធិការរងទទួលការងារយុត្តិធម៌ ដឹកនាំកម្លាំងផែ្នកព្រហ្មទណ្ឌ សហការជាមួយប៉ុស្ដិ៍នគរបាលរដ្ឋទូទាំងស្រុកចន្ទ្រា  ដើម្បីចុះធ្វើកិច្ចសន្យាអបរំម្ចាស់ផ្ទះដែលបើកល្បែងស៊ីសងមាន់ជល់តាមអនឡាញ ឆ្នោតឡូតូតាមអនឡាញក្នុងភូមិសាស្ត្រស្រុកចន្ទ្រាខេត្តស្វាយរៀង។

ហើយសមត្ថកិច្ចបានចុះដល់ទីតាំងចំនួន៥រួមមាន៖ទីតាំង

១. ឈ្មោះម៉ៅ ធូ ភេទប្រុស អាយុ ៤៨ឆ្នាំ មានទីលំនៅ ភូមិ ពោធិ៍ ឃឃុំមេសរថ្ងក ស្រុកចន្រ្ទាខេត្តស្វាយរៀង ។

២ .ឈ្មោះ រៀម ចំរើន ភេទ ស្រីអាយុ ២៩ឆ្នាំមានទីលំនៅភូមិ ពោធិ៍ ឃុំមេសរថ្ងក ស្រុកចន្រ្ទា ខេត្តស្វាយរៀង។

៣.ឈ្មោះពោជ ពៅវុទ្ធី ភេទ ស្រី អាយុ ៣០ មានទីលំនៅភូមិពោធិ៍ ឃុំ មេសរថ្ងក ស្រុកចន្រ្ទា ខេត្តស្វាយរៀង។

៤.ឈ្មោះ អំ រិតថា ភេទប្រុស អាយុ ២២មានទីលំនៅភូមិកោះក្បានកណ្ដាល ឃុំរោង ស្រុកចន្រ្ទាខេត្តស្វាយរៀង។

៥.ឈ្មោះ ខេង ចាន់ហន ភេទស្រី អាយុ ៣៤ឆ្នាំមានទីលំនៅភូមិកោះក្បានខាងជើង ឃុំ សំរោង ស្រុកចន្រ្ទា ខេត្តស្វាយរៀង ។

សមត្ថកិច្ចក៏ថ្លែងអរគុណដលបងប្អូនប្រជាពលរដ្ឋនិងតាម បណ្ដាញសង្គមផ្សេងៗ ព្រមទាំងបណ្ដាញសារព័ត៌មាននានា ដែលបានជួយរាយការណ៍ ក៏ដូចជាផ្សព្វផ្សាយ អំពីទីតាំង ឬ បទល្មើសផ្សេងៗ ដែលកើតមានៅក្នុងស្រុកចន្ទ្រា ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *