ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលស្រុកមុខកំពូល

ខេត្តកណ្ដាល៖ លោក ដាវ បុត្ររង្សី អភិបាលរង នៃគណៈអភិបាលស្រុកអង្គស្នួល ដែលដល់អាណត្តិការងារ ៤ឆ្នាំលើកទី ២ ត្រូវបានតែងតាំងជាអភិបាលរង នៃគណៈអភិបាលស្រុកមុខកំពូល ជំនួសលោក សាន វណ្ណធុល បានដល់អាណត្តិការងារ០៤ ឆ្នាំលើកទី២ ត្រូវបានផ្ទេរភារកិច្ចទៅ កាន់ មុខ តំណែង  ជាអភិបាលរង នៃគណៈអភិបាលស្រុកអង្គស្នួល។

នៅរសៀលថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២ នៅសាលាស្រុកមុខកំពូល បានរៀបចំពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលស្រុកមុខកំពូល ក្រោមអធិបតីភាពឯកឧត្តម នូវប៉េង ចន្ទតារា អភិបាលរងខេត្តកណ្ដាល។ ដែលពិធីនេះដែរមានការអញ្ជើញចូលរួមពីមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំង៣ មន្ត្រីរាជការនៃសាលាស្រុក

និងមេឃុំគ្រប់ឃុំក្នុងស្រុកមុខកំពូល។

មានប្រសាសន៍សំណេះសំណាលក្នុងពិធីនេះដែរ ឯកឧត្តម នូវប៉េង ចន្ទតារា បានស្នើដល់អាជ្ញាធរស្រុកមុខកំពូល ត្រូវខិតខំយកចិត្តទុកដាក់ផ្តល់សេវាសាធារណៈនានាជូនប្រជាពលរដ្ឋ ឱ្យបានល្អត្រឹមត្រូវ ស្របតា ម គោលការណ៍ នីតិវិធី និងស្តង់ ដារសេវាដែល បានកំណត់ សំដៅឆ្លើយត ប នឹងតម្រូវការរបស់ ប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព តម្លាភាព គណ នេយ្យ  ភាព និងសមធម៌សង្គម។

ឯកឧត្តមអភិបាលរងខេត្ត បន្តថា ការផ្តល់សេវាសាធារណៈនានាជូនប្រជាពលរដ្ឋ ឱ្យបានល្អត្រឹមត្រូវ ស្របតា ម គោលការណ៍ នីតិវិធី និងស្តង់ ដារសេវា គឺជាតួនាទី និងការទទួលខុសត្រូវដ៏ សំខាន់  មួយ  ក្នុងចំណោមតួនាទី និងការទទួលខុសត្រូវសំខាន់ៗនានារបស់រដ្ឋបាលស្រុក និង រដ្ឋបាលឃុំ  ដើម្បីឆ្លើយតប និងការដោះស្រាយនូវសំណើ សំណូមពរ និងតម្រូវការចាំបាច់នានា      របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន។

ទន្ទឹមនឹងនោះក្រៅពីការខិតខំផ្ដល់សេវាជូនប្រជាពលរដ្ឋ ឯកឧត្ដមអភិបាលរងខេត្ត បានជំរុញដល់អាជ្ញាធរស្រុកមុខកំពូល និងកងកម្លាំងមានសមត្ថកិច្ច គ្រប់ លំដាប់ថ្នាក់ បន្តរួម សាមគ្គី សហការគ្នា ខិតខំ ប្រឹងប្រែង   យ៉ាងសកម្មក្នុងការដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍ មូមូលដ្ឋានឱ្យមាន ការរីកចម្រើនលើ គ្រប់វិស័យ រួមមាន   ការអភិវឌ្ឍមូលដ្ឋាន ការជួយ សង្គ្រោះ ប្រជាពលរដ្ឋពីគ្រោះធម្មជាតិនានា ការ ថែ  រ ក្សា   សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និង សុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន ជាពិសេស យកចិត្តទុកដាក់ចូលរួមយ៉ាង សកម្ម និងប្រកបដោយភាពម្ចាស់ការ ក្នុងការអនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាល និងក្រសួង សុខាភិបាល   ក្នុងការបង្ការ និង ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ព្រមទាំងជំរុញ និងអនុវត្ត យុទ្ធសាស្រ្ត ចាក់ វ៉ាក់សាំងរបស់ រាជរដ្ឋាភិបាលឱ្យទទួលបានជោគជ័យទាំងក្នុងកម្រិតជាតិ និងកម្រិត ខេត្ត ពិសេសនៅ ក្នុងភូមិសាស្រ្ត ស្រុកមុខកំពូល៕ដោយ ភាវុន

You might like

Leave a Reply

Your email address will not be published. Required fields are marked *