ពលរដ្ឋទីទាល់ក្រចំនួន១៨គ្រួសារ រស់នៅលើដីចំណីផ្លូវក្នុងក្រុងក្រចេះ ទទួលបានដីលំនៅដ្ឋាន ជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ

ក្រចេះ៖នៅព្រឹកថ្ងៃទី៨  ខែសីហា  ឆ្នាំ២០២២នេះ  លោកបណ្ឌិត កៅ ម៉ាឌីឡែន ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសូរិយោដីខេត្តក្រចេះ  អញ្ជេីញចាប់ឆ្នោតប្រគល់ដីជូនប្រជាពលរដ្ឋទីទាល់ក្រចំនួន ១៨គ្រួសារ ដែលសព្វថ្ងៃរស់នៅលើដីចំណីផ្លូវ ក្នុងសង្កាត់ក្រចេះ ក្រុងក្រចេះជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ ។

លោក ឡាយ  លីតា  ជាតំណាងរបស់ប្រជាពលរដ្ឋ បានសម្ដែងអំណរគុណយ៉ាងកក់ក្តៅចំពោះទឹកចិត្តដ៏ថ្លៃថ្លាបំផុតរបស់ឯកឧត្តម វ៉ា ថន ដែលបានផ្ដល់ទីតាំងដីលំនៅដ្ឋានដល់ពួកគាត់ទាំង ១៨គ្រួសារ ដែលជួបការលំបាកខ្វះខ្វាត គ្មានដីធ្លី សង់លំនៅដ្ឋាន ប៉ុន្តែពេលនេះ ឯកឧត្តមអភិបាលខេត្ត លោកបានចែកដីអោយសម្រាប់សង់លំនៅដ្ឋាន  ពួកគាត់ពិតជាសប្បាយចិត្តរកអ្វីប្រៀបស្មើពុំបានឡើយ។

លោកបណ្ឌិត កៅ ម៉ាឌីឡែន បានអោយដឹងថា ការបែងចែកដីលំនៅដ្ឋានជូនប្រជាពលរដ្ឋទាំង ១៨គ្រួសារនេះ គឺជាការគិតគូរនិងយកចិត្តទុក្ខដាក់ខ្ពស់របស់ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ  ដែលបានមេីលឃេីញពីទុក្ខលំបាករបស់ប្រជាពលរដ្ឋ  និងចំណាយថវិការផ្ទាល់ខ្លួនស្វែងរកទីតាំងដីសម្រាប់ផ្ដល់ជូនបងប្អូន ដើម្បីតាំងលំនៅដ្ឋានអោយបានសមរម្យ មានសុវត្ថិភាព ផាសុខភាព នៅជិតសាលារៀន មណ្ឌលសុខភាព និងផ្សារជាដើម។

លោកបណ្ឌិត បានបញ្ចាក់ថា  ដីដែលបងប្អូនប្រជាពលរដ្ឋទទួលបានពេលនេះមិនមែនជាដីសប្បទានទេ  គឺដីរបស់  ឯកឧត្តម  វ៉ា  ថន  ចំណាយថវិកាផ្ទាល់ខ្លួនទិញជូនបងប្អូន  ដោយ១គ្រួសារ  ទទួលបាន  ៨x២០ម  ដីនេះដែរមានទីតាំងនៅក្រោយអនុវិទ្យាល័យ ហ៊ុន សែន កាប៉ូ និងជាប់ផ្លូវជាតិលេខ ៧ ស្ថិតនៅភូមិកាប៉ូ១ សង្កាត់អូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *