ឯកឧត្តម ម៉ឹង សំផន បានអញ្ជើញជាអធិបតីក្នុងប្រជុំផ្សព្វផ្សាយខ្លឹមសារសន្និបាតគណៈកម្មាធិការកណ្ដាលវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជានិងក្រុងពលី បញ្ចុះបឋមសិលា កសាងអាគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ដែលមានកំពស់ ២ ជាន់ព្រមទាំងអញ្ជើញដាំ ដើមត្នោតចំនួន១០ដើមសំរាប់លំអរក្នុងបរិវេណទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកចន្ទ្រា

ខេត្តស្វាយរៀង៖នៅថ្ងៃទី០៧ ខែសីហា  ឆ្នាំ២០២២ ឯកឧត្តម ម៉ឹង  សំផន សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកចន្ទ្រា បានអញ្ជើញជាអធិបតីក្នុងប្រជុំផ្សព្វផ្សាយខ្លឹមសារសន្និបាតគណៈកម្មាធិការកណ្ដាលវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជាដែលប្រារព្ធធ្វើឡើងនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកចន្រ្ទា ខេត្តស្វាយរៀង ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកចន្រ្ទា ឯកឧត្តម ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទាំង៦ ក្នុងស្រុកចន្រ្ទា ឯកឧត្តមប្រធានក្រុមការងារចុះជួយយុវជនស្រុក លោកប្រធាន អនុប្រធានគណបក្សស្រុក ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី ជាក្រុមការងារថ្នាក់កណ្ដាល ថ្នាក់ខេត្ត ថ្នាក់ស្រុក ក្រុមការងារ     យុវជនថ្នាក់កណ្ដាល ថ្នាក់ខេត្ត ថ្នាក់ស្រុក ឃុំ ភូមិសមាជិក សមាជិកាគណបក្សជាច្រើនរូបផងដែរ។

បន្ទាប់ពីលោក ថន ថាវុទ្ធា អភិបាលនៃគណៈ អ ភិបាល ស្រុកចន្ទ្រា បានឡើងមានមតិស្វាគមន៍និងបានរាយការណ៍ អំពីលទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អណត្តិទី៥ ឆ្នាំ២០២២កន្លងមក ដែលទទួលបានជោគជ័យដ៏ត្រចះត្រចង់ក្នុងស្រុកចន្ទ្រារួចមក មានមតិសំណេះ សំណាល នាឱកាសនោះ ឯកឧត្តម ម៉ឹង  សំផន បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់សមាជិកសមាការគណបក្សទាំងអស់ ដែលសម្តេចទាំងទ្វេតែងតែនឹករលឹក និងគិតគូរជានិច្ចពីការសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋយើងនៅទូទាំងស្រុកចន្ទ្រា ។

នាឱកាសនោះដែរ ឯកឧត្តម ម៉ឹង សំផន បាន វាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ សមាជិក សមាជិការ គណបក្សស្រុក ឃុំ ក្នុងរយៈពេលកន្លងមក ដោយបានសាមគ្គី សហការគ្នាបានល្អ ក្នុងការបម្រើប្រជាពលរដ្ឋនិងចូលរួម អភិវឌ្ឍមូលដ្ឋាន ភូមិ ឃុំ ក្នុងស្រុក ចន្ទ្រា អោយមានការរីកចំរើន ដែលបានធ្វើអោយប្រជាពលរដ្ឋមានជំនឿទុកចិត្ត គាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា  ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អណត្តិទី ៥ ទទួលបានជ័យជម្នះយ៉ាងត្រចះត្រចង់។

ឯកឧត្តម ម៉ឹង សំផន បានបញ្ជាក់ថា៖សន្និបាតវិសាមញ្ញ របស់គណៈកម្មាការកណ្តាលគណបក្សប្រជាជនកម្ពុជា បានបង្ហាញនូវភាពជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា   នូវលទ្ធផលបោះឆ្នោតក្រុម ប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅ និងបានបង្ហាញនូវអត្ថន័យជាប្រវត្តិសាស្ត្ររួមមាន ៖ ភាពចាស់ទុំខាងនយោបាយនៃដំណើរការប្រជាធិបតេយ្យនៅកម្ពុជា, សមត្ថភាពគ្រប់គ្រង ចាត់ចែងរបស់គណៈកម្មាធិការរៀបចំការបោះឆ្នោត, ការគាំទ្រដ៏រឹងមាំរបស់ប្រជាជន ចំពោះការដឹកនាំរបស់ រាជរដ្ឋាភិបាលដែលមានសម្ដេចតេជោ ហ៊ុន សែន ប្រមុខដ៏ឈ្លៀសវៃ ការយល់ដឹង របស់ប្រជាពលរដ្ឋក្នុងការប្រើសិទ្ធិសេរីភាពរបស់ខ្លួន និងបានបង្ហាញពីការពង្រឹង និងពង្រីកភាពឈ្នះយ៉ាងធំ ធេងនៅមូលដ្ឋានឃុំ សង្កាត់ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ឈានឆ្ពោះការ បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ខាងមុខ។

ឯកឧត្តម ម៉ឹង សំផន ក៏បានបង្ហាញជូនដល់សមាជិកក្រុមការងារ គណបក្សប្រជាជនស្រុកចន្ទ្រានូវ គន្លឹះសំខាន់ៗ មួយចំនួន ដើម្បីបន្តអនុវត្តឲ្យបានជោគជ័យក្នុងការ បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ខាងមុខ គឺត្រូវបន្តសាមគ្គី និងឯកភាពផ្ទៃក្នុងគណបក្សឲ្យបានរឹងមាំ ,  ត្រូវកសាងសមាជិកពិត របស់គណបក្ស គឺសមាជិក គណបក្សម្នាក់ ជាសន្លឹកឆ្នោតគាំទ្រគណបក្សមួយសន្លឹក ។

ជាចុងក្រោយ ឯកឧត្តម  បានផ្តាំផ្ញើដល់មន្ត្រី ក្រុមប្រឹក្សាឃុំ ស្រុក អោយបន្តយក ចិត្តទុកដាក់ដល់ប្រជាពលរដ្ឋជួបការលំបាក ជាពិសេស បំរើដល់ប្រជាពលរដ្ឋអោយបានល្អ លើការ ផ្តល់សេវាសាធារណៈជូនពួកគាត់អោយបានទាន់ពេលវេលា ដើម្បឈានទៅទទួលបានជោគជ័យក្នុងការបោះឆ្នោតជ្រើសតំណាងរាស្ត្រ នាឆ្នាំ ២០២៣ ខាងមុខបន្តទៀត ។

បន្ទាប់មក ឯកឧត្ត ម៉ឹង  សំផន បានបន្តចូលរួមក្នុង ពិធីក្រុងពលី បញ្ចុះបឋមសិលា កសាងអាគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ដែលមានកំពស់ ២ ជាន់ និងអញ្ជើញដាំដើមឈើ រួមមាន ដើមត្នោត សំរាប់លំអរក្នុងបរិវេណទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកចន្ទ្រា អោយមានសោភណ័ភាពល្អផងដែរ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *