លោក ស៊ុន ច័ន្ទរក្សា ត្រូវបានប្រកាសតែងតាំងធ្វើជាប្រធានមន្ទីររ៉ែ និងថាមពលខេត្តព្រះវិហារថ្មី ជំនួសលោក យូ ចន្ដាយុត ត្រូវចូលនិវត្តន៍

ដោយ៖ ស៊ឹម ចរិយា

ព្រះវិហារ: យោងប្រកាសលេខ0១៦០ រវ ប ល ប្រក របស់ក្រសួងរ៉ែនឹងថាមពល នឹងយោងលិខិតលេខ០៦១/២២លសចុៈថ្ងៃទី២៥ ខែមិនា ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តព្រៈវិហារ នឹងយោងតាមការចាំបាច់របស់ក្រសួងរ៉ែនឹងថាមពល សម្រេច តែងតាំងលោក ស៊ុន ច័ន្ទរក្សា ឋានន្តរសក្តិវរៈមន្ត្រីថ្នាក់លេខ៤ជាប្រធានម្ទីររ៉ែនឹងថាមពលខេត្តព្រៈវិហារ លោក យូ ចិន្តាយុទ្ធ ប្រធានមន្ទីររ៉ែនឹងថាមពលចាស់ត្រូវបានដាក់ឲ្យចូលនិវត្តន៍ នាព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២ នៅសាលាខេត្តព្រៈវិហារ។

ពិធីនេះធ្វើឡើងក្រោមវត្តមានឯកឧត្តម ស៊ុយ ឌីម៉ង់ រដ្ឋលេខាធិការ តំណាងឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនឹងថាមពល និងឯកឧត្តម គីម រិទ្ឋី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ ព្រមទាំងមានការចូលរួមពីសំណាក់មន្ត្រីរាជការជុំវិញខេត្តព្រៈវិហារផងដែរ។

ឯកឧត្តម ស៊ុយ ឌីម៉ង់ បានថ្លែងពាំនាំប្រសាសន៍ផ្តាំផ្ញើរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងរ៉ែនឹងថាមពល នឹងថ្លែងផ្តាំផ្ញើរំលឹកដល់លោកប្រធានមន្ទីរថ្មី ត្រូវអនុវត្តន៍ឲ្យបាននូវគោលការណ៍នានារបស់ក្រសួងនឹងរដ្ឋបាលខេត្ត ដើម្បីថែរក្សាការពារនឹងទប់ស្កាត់បង្ក្រាបបទល្មើសធនធានធម្មជាតិឲ្យមានប្រសិទ្ឋភាពខ្ពស់។

ឯកឧត្តម គីម រិទ្ឋី បានថ្លែងផ្តាំផ្ញើទៅដល់លោកប្រធានមន្ទីរដែលត្រូវបានតែងតាំងថ្មី ត្រូវខិតខំអនុវត្តន៍ឲ្យល្អប្រសើរនៅក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួនចូលរួមថែរក្សាការពារធនធានធម្មជាតិរ៉ែ ដែលជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រទេសជាតិ។

លោក ស៊ុន ច័ន្ទរក្សា ប្រធានមន្ទីឬរ៉ែនិងថាមពលដែលត្រូវប្រកាសតែងតាំងថ្មី បានធ្វើការប្តេជ្ញាចិត្តថានិងចូលរួមអនុវត្តន៍នូវកម្មវិធីកំណែទម្រង់ស៊ីជម្រៅ របស់រាជរដ្ឋាភិបាល ដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ ខិតខំបំពេញតួនាទីជាប្រធានមន្ទីររ៉ែនឹងថាមពលអោយបានល្អ ឲ្យសក្តិសមជាសេនាធិការរបស់ក្រសួងរ៉ែនិងរដ្ឋបាលខេត្ត ខិតខំគោរពនឹងអនុវត្តន៍តាមគោលការណ៍ដឹកនាំនឹងចង្អុលបង្ហាញរបស់ថ្នាក់ដឹកនាំខេត្តនិងក្រសួង ព្រមទាំងសហការឲ្យបានល្អប្រសើរជាមួយមន្ទីរអង្គភាពជុំវិញខេត្តផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *