ព្រៃវែង÷ លោក អ៊ុំ ចាន់ដា និងលោកស្រីឡុង សុខចិន្តា បានរងភាពអយុត្តិធម៌មួយ ដោយឈ្មោះ ប៉ុល ឡេន ភេទប្រុស អាយុ ៣៧ ឆ្នាំ មានទីលំនៅភូមិ បឹងម្នាង ឃុំរាម ស្រុក រមាសហែក ខេត្តស្វាយរៀង ជាថៅកែម៉ៅការសំណង់សាងសង់លំដ្ឋានគ្រប់ប្រភេទ ដោយពួកគាត់ទាំងពីរនាក់បានរងភាពអយុត្តិធម៌មួយក៏បានទទូចស្នើសុំដល់អង្គភាព សារព័ត៌មានយើងខ្ញុំជួយផ្សាយរកយុតិធម៌ជូនពួកគាត់ផង និងជ្រាបនូវព័ត៌មាននេះដល់សមត្ថកិច្ច និងស្ថាប័នពាក់ព័ន្ធទាំងអស់ ជាពិសេសបានដឹងព័ត៌មាននេះដល់លោកថៅកែសំណង់រូបនេះផងទាន! បើលោកបានឃើញហើយសូមអញ្ជើញលោកចូលមកដោះស្រាយជាមួយម្ចាស់លំនៅដ្ឋានអោយបានមុនថ្ងៃទី១៥ខែសីហាឆ្នាំ២០២២ កុំបីខាន ។
សូមជម្រាបជូនថា៖ កាលពីថ្ងៃទី១៣ ខែមិនា ឆ្នាំ២០២១ កន្លងទៅ លោក ប៉ុល ឡេន បានចុះកិច្ចសន្យាម៉ៅការសាងសង់លំនៅដ្ឋានមួយកន្លែងស្ថិតនៅ ភូមិឡឹក ឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែង ទំហំ៦m×១៩m ក្នុងតម្លៃ ២២,៦០០$ ដែលមានរយៈពេល៥ខែក្នុងកាសាងសង់ ប៉ុន្តែ លោក ប៉ុល ឡេន មិនបានអនុវត្តកាតព្វកិច្ចដូចមានចែងក្នុងកិច្ចសន្យាឡើយ ។ ហើយម្ចាស់លំនៅដ្ឋានខាងលើអស់ទំនុកចិត្តទៅលើលោក ប៉ុល ឡេន ដោយសាតែលោក បានបើកប្រាក់តាមដំណាក់កាលនីមួយៗគ្រប់ចំនួនពីភាគីម្ចាស់លំនៅដ្ឋានរួចរាល់អស់ផងនោះទើបលោក ប៉ុល ឡេន លេងល្បិច ជិះសេះប្រលែដៃ បែបកន្ទេលធំបន្លំដេក មិនបានគោរពកាតព្វកិច្ចមានចែងក្នុងកិច្ចសន្យា កាលពីថ្ងៃទី ១៣ ខែមីនាឆ្នាំ ២០២១ ទើបលោក អ៊ុំ ចាន់ដា ក៍បានដាក់ពាកប្ដឹងទៅ រដ្ឋាបាលចៅសង្កាត់កាកាបទី១ ខ័ណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញបន្ថែមទៀត ដែលជាកន្លែងផ្ទះជួលស្នាក់នៅរបស់លោក ប៉ុល ឡេន ដើម្បីឲចូលខ្លួនមកធ្វើកិច្ចសន្យាលើកទីពីរ នៅថ្ងៃទី ០៥ ខែឧសភា ឆ្នាំ២០២២ ដែលមានសមាសភាពចូលរួមសម្របសម្រួលដោយ លោក ផាន់ ហេង ជំនួយការសង្កាត់កាកាបទី១ នៅក្នុង
កិច្ចសន្យានោះផងដែរ លោក ប៉ុល ឡេន បានសន្យាចំពោះមុខរដ្ឋបាលចៅសង្កាត់កាកាបទី១ដោយសន្យាថា÷ លោកនិងបន្តការសាងសង់លំនៅដ្ឋានរបស់លោក អ៊ុំ ចាន់ដា មិនឲ្យលើសពីរយៈពេល ពីរខែកន្លះ ចាប់ពីថ្ងៃស្នាមផ្ដិតមេដៃនៅកិច្ចសន្យានេះតទៅ ហើយប្រសិនជាលោកធ្វើមិនបាននោះលោកនឹងទទួលខុសត្រូវចំពោះមុខច្បាប់។
តែផ្ទុយទៅវិញមកដល់ពេលបច្ចុប្បន្ននេះគេមិនទាន់ឃើញមានលោក ប៉ុល ឡេន ចូលខ្លួនធ្វើការដោះស្រាយសំណង់ដែលសេសសល់ប្រមាណប្រហែល 30% ស្មើនឹងទឹកប្រាក់ប្រមាណ ៦០០០$(ដុលា)នេះបើយោងតាមពីរម្ចាស់លំនៅដ្ឋានខាងលើដែលបានឱ្យក្រុមហ៊ុនជំនាញផ្នែកសាងសង់ធ្វើការវាយតម្លៃលំអិតដែននៅសេះសល់ពីលោក ប៉ុល ឡេន។
ម្ចាស់លំនៅដ្ឋានខាងលើបានរៀបរាប់បញ្ជាក់ទៀតថា ពួកគាត់បានព្យាយាមហៅទូរសព្ទ័ទៅឈ្មោះ ប៉ុល ឡេន ជាច្រើនលើកច្រើនសារ ដើម្បីចូលមកដោះស្រាយឲបានរួចរាល់ដែលលោកបន្សល់នូវសំណង់លំនៅដ្ឋានរបស់ពួកគាត់អសើរយ:១ឆ្នាំហើយ ដែលលោក ប៉ុល ឡេនមិនបានគោរពកាតព្វកិច្ចចែងក្នុងកិច្ចសន្យា ហើយលោក ប៉ុល ឡេ បានគេចវេសមិនព្រមចូលខ្លួនដោះស្រាយសោះឡើយ មិនត្រឹមតែប៉ុណ្ណោះទៀតសោធន៍ ម្ចាស់លំនៅដ្ឋានខាងលើបានរៀបរាប់ប្រាប់ថា ពួកគាត់បានទៅដល់គេហដ្ឋានរបស់លោក ប៉ុល ឡេន ម្តងជាពីរដងរួចហើយផងដែល នៅមុខវីឡាស្គឹមស្កៃ ដែលស្ថិតនៅក្នុងស្រុករមាសហែក ខេត្តស្វាយរៀង បន្ទាប់ពីពួកគាត់បានទៅដល់មុខរបងផ្ទះស្រាប់តែសួររកលោក ប៉ុល ឡេន ស្របពេលនោះលោក ប៉ុល ឡេន បានបោះពាក្យសំដីមកយ៉ាងគំរោះគំរើយថែមទាំងប្រមាថពួកគាត់ជាម្ចាស់លំដ្ឋានទៀតផង ។
ក្រោយឃើញរោគសញ្ញានៃការឆបោក ទើបម្ចាស់លំនៅដ្ឋានខាងលើ សម្រេចចិត្តសំណូមពរសុំអោយអង្គភាពសារព័ត៌មានយើងដើម្បីជួយចុះផ្សាយទៀមទារកយុត្តិធម៌ ហើយសូមកុំឲ្យប្រជាពលរដ្ឋទាំងអស់មានការចាញ់បោកទៅលើ ថៅកែម៉ៅការសំណង់ខាងលើនេះផងដែរ ។
បើយោងតាមម្ចាស់លំនៅដ្ឋានខាងលើបានឲ្យដឹងថា÷ ករណី បើសិនជា លោក ប៉ុល ឡេន មិនព្រមចូលខ្លួនដោះស្រាយទេនោះ យើងខ្ញុំដែលជាម្ចាស់លំនៅដ្ឋាននិងចាត់ការតាមផ្លូវច្បាប់។ កុំឲ្យថៅកែសំណង់រូបនេះចេះតែដើរកុងត្រាសន្យាខ្យល់ ការសាងសង់លំនៅដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋដោយគ្មានការទំនួលខុសត្រូវឡើយ៕
ជុំវិញរឿងនេះ អង្គភាពយើងបានហៅទូរស័ព្ទសម្ភាសន៍លោក ប៉ុល ឡេន ផងដែរតែតេចូលជាច្រើនដងហើយមិនមានអ្នកលើក។ អង្គភាពយើងខ្ញុំរង់ចាំធ្វើការបកស្រាយបំភ្លឺរៀងរាល់ម៉ោងធ្វើការពីលោកប៉ុល ឡេន 0977622467 សូមអគុណ