ផ្លូវក្រាលក្រួសក្រហមចំនួនពីរខ្សែនៅក្រុងស្ទឹងសែនត្រូវបាន ជួសជុលឡើងវិញ

កំពង់ធំ : ដើម្បី សម្រួល ដល់ ការធ្វើដំណើរ ប្រចាំថ្ងៃ របស់ ប្រជាពលរដ្ឋ នៅក្នុង ភូមិ កំពង់ សំរោង សង្កាត់ ស្រយ៉ូវ ក្រុង ស្ទឹងសែន នៅ ថ្ងៃទី ៦ ខែសីហា ឆ្នាំ ២០២២ ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត កំពង់ធំ អមដំណើរ ដោយ លោក ម៉ាក់ ប៊ុន ហុង អភិបាលក្រុង ស្ទឹងសែន ក្រុមការងារ បាន អញ្ជើញ ចុះ ពិនិត្យ ទីតាំង ជាក់ស្ដែង ផ្លូវ ក្រាល ក្រួស ក្រហម ចំនួន ពីរ ខ្សែ មាន ប្រវែង ជាង ៨០០ ម៉ែត្រ ដែល រង ការខូចខាត នៅក្នុង រដូវវស្សា នេះ ។

លោក អភិបាល ខេត្តកំពង់ធំ បាន ឪ្យ ដឹងថា រដ្ឋបាលខេត្ត កំពង់ធំ នឹង លើក គម្រោង ជួសជុល ផ្លូវ ក្រាល ក្រួស ក្រហម នេះ ឡើងវិញ ឲ្យ ក្លាយទៅជា ផ្លូវ ល្អ ផ្លូវ មានគុណ ភាព ដើម្បី បង្ក ភាពងាយស្រួល សម្រាប់ បង ប្អូន ប្រជាពលរដ្ឋ ធ្វើដំណើរ ប្រចាំថ្ងៃ និង ធ្វើដំណើរ ប្រកបដោយ សុវត្ថិភាព ។

លោក ម៉ាក់ ប៊ុន ហុង អភិបាលក្រុង ស្ទឹងសែន បានឱ្យដឹងថា ផ្លូវ ខាងលើនេះ រដ្ឋបាល ខេត្តកំពង់ធំ រដ្ឋបាល ក្រុង ស្ទឹងសែន មាន គម្រោង ចាក់ កៅស៊ូ ជូន នាពេលខាងមុខ នេនេះហើយ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *