កូនផ្សោតទឹកសាបមានទម្ងន់ជាង១០គីឡូក្រាមមួយក្បាល ត្រូវគេប្រទះឃេីញងាប់ ក្នុងទន្លេមេគង្គ នៅស្រុកចិត្របុរី ខេត្តក្រចេះ

ក្រចេះ៖ កូនសត្វផ្សោតឈ្មោលមួយក្បាល ត្រូវបានប្រជាពលរដ្ឋប្រទះឃើញងាប់ នៅតាមដងទន្លេមេគង្គ ក្នុងភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ មានទម្ងន់ជាង ១០គីឡូក្រាម នៅក្នុងតំបន់អភិរក្សតំបន់ រមណីយដ្ឋានអន្លង់ផ្សោតកាំពី នៅព្រឹកថ្ងៃអាទិត្យទី៧ ខែសីហាឆ្នាំ២០២២នេះ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅ ស្រុកចិត្របុរី បានឱ្យដឹងថាមកដល់ពេលនេះ គេនៅមិនទាន់ដឹងមូលហេតុថា កូនសត្វផ្សោតខាងលើងាប់ដោយសារអ្វីនៅឡើយទេ   ព្រោះមូលហេតុនៃការស្លាប់របស់កូនផ្សោតនេះ ហាក់មានភាពស្រពិចស្រពិល ប៉ុន្តែប្រជាពលរដ្ឋ បានដាក់ការសង្ស័យទៅលើការប្រើឧបករណ៍នេសាទខុសច្បាប់ ដែលនាំឱ្យមានការគំរាមកំហែង ដល់ការរស់រានរបស់ សត្វផ្សោតនៅ រមណីយដ្ឋានអន្លង់ផ្សោត កាំពី ក្នុងនោះរួមមាន៖

* ការដាក់មងខុសច្បាប់

* ការប្រើប្រាស់ឧបករណ៍ឆក់។

គូសបញ្ជាក់ដែរថា សត្វផ្សោតគឺជាប្រភេទសត្វកម្រមួយនៅលើពិភពលោក ដែលមានអង្គការជាច្រើនបាននិងកំពុងចូលរួមអភិរក្ស ក្នុងនោះអង្គការ WWF បានសហការជាមួយរាជរដ្ឋាភិបាលកម្ពុជាយ៉ាងជិតស្និទ្ធក្នុងការចូលរួមអភិរក្សសត្វផ្សោតនេះ ប៉ុន្តែដោយសារ តែការនេសាទមួយចំនួនបានប៉ះពាល់ដល់ការរស់នៅរបស់ សត្វផ្សោត ទើបធ្វើឱ្យពួកវាងាប់ជាបន្តបន្ទាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *