អភិបាលខេត្តព្រះវិហារ អញ្ជើញអុជធូបបួងសួងសុំសេចក្ដីសុខ សេចក្ដីចម្រើនដល់ម្ចាស់ទឹកម្ចាស់ដី នៅលើខ្នងភ្នំដងរែក និងចុះសួរសុខទុក្ខកងកម្លាំងឈរជើងប្រចាំទិសប្រាសាទព្រះវិហារ

ដោយ៖សេង ពិសិដ្ឋ

ព្រះវិហារៈ ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ និងលោកជំទាវ នាព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២ បានដឹកនាំមន្ដ្រីរាជការកងកម្លាំងទាំងបីប្រភេទជុំវិញខេត្ត ធ្វើពិធីបួងសួងសុំសេចក្ដីសុខ សេចក្ដីចម្រើន នៅចំនុចប៉ើយតាឌី លើភ្នំប្រាសាទព្រះវិហារ ស្ថិតនៅ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ពិធីអុជធូបបួងសួង ថ្វាយភ្លេងពិណពាទ្យ និងគ្រឿងសក្ការៈបូជាជាច្រើនមុខនាពេលនេះ ដើម្បីឧទ្ទិសដល់បារមីលោកតាឌី និងឧទ្ទិសដល់បារមីវត្ថស័កសិទ្ធទាំងអស់ក្នុងលោក ប្រទានពរជ័យ សិរីមង្គល បវរមហាប្រសើរជូនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងកងកម្លាំងការពាបូរភាពដែនដី ប្រជាពលរដ្ឋនៅទូទាំងខេត្តព្រះវិហារ ឲ្យជៀសផុតពីរោគភ័យទាំងពួង ពិសេសជំងឺកូវីត១៩ ។

ព្រមទាំងឧទ្ទិសកុសលផលបុណ្យទាំងឡាយ ជូនដល់បុព្វការីជនមានយុទ្ធជន យុទ្ធនារី ដែលបានបូជាសាច់ស្រស់ ឈាមស្រស់ ក្នុងបុព្វហេតុរំដោះ ជាតិមាតុភូមិឱ្យឆ្លងផុតពីភពខ្មៅងងិត និងសង្គ្រាមរ៉ាំរ៉ៃអស់កាលជាយូរឆ្នាំ រហូតធ្វើឱ្យប្រទេសជាតិ មានសុខសន្ដិភាព និងការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យរហូតមានអ្វីៗគ្រប់យ៉ាងដូចសព្វថ្ងៃនេះ។

បន្ទាប់ពីពិធីបួងសួងត្រូវបានបញ្ចាប់រួចមក ឯកឧត្តមអភិបាលខេត្តបានដឹកនាំក្រុមការងារ ចុះសួរ សុខទុក្ខ កងកម្លាំងដែលឈរជើងប្រចាំទិសប្រាសាទព្រះវិហារ នៅទីបញ្ជាការស្រាលចំណុច៥មករាកងពលតូចអន្តរាគមលេខ៨ កងពលធំអន្តរាគមលេខ៣។

ថ្លែងក្នុងឱកាសចុះសួសុខទុក្ខ នៅពេលនោះ ឯកឧត្តមបានពាំនាំនូវការផ្ដាំផ្ញើសាកសួសុខទុក្ខពីសំណាក់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកងកម្លាំង ដែលកំពុងឈរជើងការពារ នៅតាមបន្ទាត់ព្រំដែន និងនៅតាមគោលដៅទាំងអស់ ខ្សែក្រវ៉ាត់ព្រំដែន ដែលបានខិតខំបំពេញការងារ ប្រកបដោយការ ទទួលខុសត្រូវខ្ពស់ផងដែរ។

សូមបញ្ជាក់ផងដែរថាក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្តនិងលោកជំទាវបានបរិចាកនូវថវិការផ្ទាល់ខ្លួនមួយចំនួនកម្មករ ឆ្មាំថែរក្សាប្រាសាទនិងផ្ដល់ជូនកងកម្លាំងនិងអង្គភាពប្រចាំការផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *