ខេត្តស្វាយរៀង៖លោក ពិន សម្បត្តិ ប្រធាន ក្រុមការងារ គណបក្សប្រជាជនកម្ពុជាចុះជួយ ភូមិ ត្រពាំងធំ ឃុំអង្គប្រស្រែ ស្រុករមាសហែកខេត្តស្វាយរៀង នៅ ថ្ងៃទី ៦ខែសីហាឆ្នាំ ២០២២ នេះ បាន អញ្ជើញ ចុះ ជួប សំណេះសំណាល ថ្លែងអំណរគុណ និង ពិសា អាហារ សាមគ្គី ជាមួយ សកម្មជន យុវជន គណបក្ស ភូមិ ដែល បាន គាំទ្រ គណបក្ស ប្រជាជន កម្ពុជា ។
ពិធី នេះ ក៏មាន ការអញ្ជើញ ចូលរួម ផងដែរ ពី សំណាក់ លោក អ៊ឹម មេសា សមាជិកគណបក្ស ប្រជាជន កម្ពុជា អស់លោក លោកស្រី ជា សមាជិក សមាជិកា យុវជន កម្ពុជា ក្រុង ជាច្រើនរូប ទៀត ។
លោក ពិន សម្បត្តិ បាន ថ្លែងអំណរគុណ យ៉ាង ជ្រាលជ្រៅ ចំពោះ សមាជិក សមាជិកា ក៏ដូចជា អ្នក ដែល បាន គាំទ្រ និង បោះឆ្នោត ជូន គណបក្ស ប្រជាជន កម្ពុជា នាពេល កន្លងមក ហើយ ជា លទ្ធផល គឺ គណបក្ស ប្រជាជន កម្ពុជា បាន នៅតែ ដឹកនាំ និង អភិវឌ្ឍន៍ ប្រទេសជាតិ ជា បន្តទៅទៀត ជាពិសេស គឺ ក្រុមយុវជន នេះ ដែលជា ទំពាំង ស្នង ឫស្សី បន្តវេន ពី អ្នក ជំនាន់ មុន ។
លោក បាន មានប្រសាសន៍ បន្តទៀតថាៈ ការជួប ជុំគ្នា នាពេលនេះ ក្នុង ស្មារតី គោរព ដឹងគុណ ដ៏ ជ្រាលជ្រៅ បំផុត ចំពោះ ថ្នាក់ដឹកនាំ សមាជិក សមាជិកា គណបក្ស យុវជន គ្រប់ ស្រទាប់វណ្ណៈ ដែល បាន ខិតខំ តស៊ូ ពុះពារ ប្រកបដោយ វីរភាព នៅ គ្រប់ ដំណាក់កាល ដើម្បី ឯករាជ្យ សន្តិភាព សេរីភាព អធិបតេយ្យ បូរណភាព ទឹកដី និង វឌ្ឍនភាព របស់ ប្រជាជាតិ ខ្មែរ ជ្រក ក្រោម ដំបូល សន្តិភាព រួមគ្នា ក្រោម ការដឹកនាំ ដ៏ បុ ិ ន ប្រស ព្ធ របស់ សម្តេច តេ ជោ ហ៊ុន សែន ប្រធាន គណបក្ស ប្រជាជន កម្ពុជា និង ជា នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ កម្ពុជា ។
លោក បាន មានប្រសាសន៍ ដោយ សង្កត់ធ្ងន់ថាៈ បើទោះបីជា ការបោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ ទី ៥ បាន បញ្ចប់ទៅ ក៏ពិតមែន ប៉ុន្តែ យើង ជា យុវជន គ្រប់រូប ក៏ មិនត្រូវ ភ្លេច ពី តួនាទី របស់ យើង នោះដែរ ពីព្រោះថា ការបោះឆ្នោត ថ្នាក់ជាតិ ជ្រើសរើស តំណាងរាស្ត្រ ក៏ កាន់តែ ខិតជិត មកដល់ ផងដែរ ដូច្នេះ យើង ត្រូវ បង្កើន សកម្មភាព ការងារ របស់ខ្លួន ទើប ប្រសិទ្ធភាព ការងារ នឹង ទទួលបាន លទ្ធផល ល្អ ហើយក៏ ទទួលបាន ជោគជ័យ យ៉ាង ត្រចះត្រចង់ ជាក់ ជាពុំខាន ៕