ប្ដីកា.ប់ប្រពន្ធ២ពូថៅ ចំក្បាលស្លា.ប់ភ្លាមៗដោយសារស្រវឹងសានិងខឹងប្រពន្ធជេរ!

ព្រះវិហារៈ ករណីឃាតកម្ម ដ៏គួរឲ្យរន្ធត់មួយ ដោយប្ដីស្រវឹងស្រា កាប់ប្រពន្ធ២ពូថៅ ចំក្បាលស្លាប់ភ្លាមៗនៅហ្នឹងកន្លែងកើតហេតុ ខណៈខឹងប្រពន្ធជេរ។ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង៨នឹង៣០នាទីព្រឹក នាថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ ស្ថិតក្នុងភូមិស្ទឹង ឃុំរអាង ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។ជនរងគ្រោះជាប្រពន្ធ ឈ្មោះ ធៀម រុី ភេទស្រី អាយុ៤៩ឆ្នាំ មុខរបរ កសិករ។ ចំណែកជនសង្ស័យត្រូវជាប្តីឈ្មោះ ខៀវ សាំង អាយុ៥១ឆ្នាំ មុខរបរកសិករ អ្នកទាំង២នៅភូមិឃុំកើតហេតុ។លោកវរៈសេនីយ៍ទោ វណ្ណា រ៉េត អធិការរងទទួលបន្ទុកព្រហ្មទ័ណ្ឌ បានឲ្យដឹងថាៈ នៅមុនពេលកើតហេតុ បុរសជាប្តីបានផឹកស្រាអស់កន្លះលីត្រ ស្រវឹង ហើយនៅមានស្រាកាន់នឹងដៃ០១ដបទៀត ។

ខណៈកំពុងស្រវឹងជនសង្ស័យ ក៏បានយកពូថៅទៅពុៈអុស ពេលនោៈប្រពន្ធឃើញប្តីស្រវឹង ក៏បានស្រែកជេរប្តី ហើយបានតមាត់តករគ្នា កើតបានជាជម្លោះ ពេលនោះស្ត្រីជាប្រពន្ធ បាននិយាយទៅកាន់ប្តីថា បើឯងគ្រាន់បើសម្លាប់អញទៅ។

ដោយអត់ទ្រាំនឹងសម្ដីប្រពន្ធមិនបានទើបទាញពូថៅកំពុងពុះអុស យកមកកាប់ម៉ាឈ្នះដៃ បណ្តាលឲ្យប្រពន្ធស្លាប់ភ្លាមៗ។ចំណែកជនសង្ស័យ ក្រោយពីកាប់ប្រពន្ឋស្លាប់ហើយ បានចាក់ខ្លួនឯងចំនួន០៣កាំបិត ចំពោះរងរបួសផងដែរ។

បច្ចុប្បន្នៈ ជនសង្ស័យត្រូវបានកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកសង្គមថ្មីឃាត់ខ្លួន ដើម្បីកសាងសុំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *