ឯកឧត្តម គីម រិទ្ធី! ប្រកាសចូលកាន់មុខតំណែង អភិបាលនៃគណៈអភិបាល ខេត្តព្រះវិហារ ថ្មី

ដោយ៖សេង ពិសិដ្ឋ

ព្រះវិហារៈ នាព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២នេះ សាលាខេត្តព្រះវិហារ បានរៀបចំពិធីប្រកាសចូលកាន់មុខតំណែង អភិបាលនៃគណៈអភិបាល ១រូប និងអភិបាលរង២រូប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ពិធីនេះ ក៏មានការចូលរួមពី ទេសរដ្ឋមន្ត្រី មាស សុភា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ, ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោក លោកស្រី ប្រធានមន្ទីរ អង្គភាព លោក អភិបាល ក្រុង ស្រុក ជាច្រើនរូបទៀត។

ពិធីនេះធ្វើឡើងយោងតាម – ព្រះរាជក្រឹត្យលេខ នស/រកត/០៧២២/៨៦២ ចុះថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ ស្តីពីការតែងតាំងមន្ត្រីរាជការ – អនុក្រឹត្យលេខ ៥១៦ អនក្រ.តត ចុះថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ ស្តីពីការតែងតាំងមន្ត្រីរាជការ។

ត្រូវបានតែងតាំង ឯកឧត្តម គីម រិទ្ធី អតីតៈជាអភិបាលរងខេត្តកណ្ដាល មកជាអភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ ដោយឡែក ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្តចាស់ ឈរឈ្មោះជាប្រធានក្រុមប្រឹក្សាខេត្ត ហើយនិងផ្លាស់ប្ដូតួរនាទីភារកិច្ច ឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត ជាទីប្រឹក្សារាជរដ្ឋាភិបាល មានឋាន:ស្មើអនុរដ្ឋលេខាធិការ។

នឹងប្រកាសតែងតាំងលោក វ៉ាត ប៉ារ៉ានីន និងលោក ណុប វុធ្ធី ជាអភិបាលរងខេត្តព្រះវិហារ ជំនួស លោក ស៊ូ សេរី និងលោកលី សារារិទ្ធ បានផ្ទេរភារកិច្ចចូលកាន់មុខតំណែងជាអភិបាលរងខេត្ត កំពង់ចាម បន្តពីលោក រតនៈគីរី ។

ឯកឧត្តម ប្រាក់ សុវណ្ណ បានអាននៅរបាយការណ៍នានាដែលអនុវត្តន៍បានកន្លងមកក្នុងខេត្តព្រះវិហារ ដោយបង្កើតបាននៅ ហេដ្ឋារចនាសម្ព័ន្ធថ្មីៗ ដូចជា រង្វង់វង្សមូលស្រអែម បានកសាងរូបសំណាក ប្រាសាទព្រះវិហារ និង នៅកំពង់ស្រឡៅបានសាងសង់ វេទិកាមហោស្រព ប្រណាំងទូករវៀងប្រទេសកម្ពុជានិងសម្ព័ន្ធមិត្តប្រទេសឡាវ ព្រមទាំងបានកសាងនៅហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀតផងដែរ ។

ឯកឧត្តម គីម រិទ្ធី បានប្ដេជ្ញាចិត្ត ឯកឧត្តមនិងដើរតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងស្ម័គ្រចិត្តបំរើប្រជាពលរដ្ឋ បំរើបុព្វហេតុជាតិ ចូលរួបទប់ស្កាត់អនុវត្តនៅ គោលនយោបាយទាំង៩ចំនុចរបស់រាជរដ្ឋាភិបាលដែលបានដាក់ចុះ ភូមិ ឃុំមានសុវត្ថិភាព ។

សម្ដេច ក្រឡាហោម ស ខេង បានថ្លែងណែនាំថា អភិបាលខេត្ត និងអភិបាលរងខេត្ត ទើបទទួលកាន់មុខតំណែងថ្មី ត្រូវចេះស្រលាញ់រាប់អានគ្នាជាមួយអ្នកចាស់ ត្រូវចូលរួម អនុវត្តន៍តួនាទីរាងៗខ្លួន ដើម្បីដឹកនាំការងារឲ្យមានភាពរីកចំរើន ឆ្ពោះទៅមុខស្របតាមគោនយោបាយឈ្នះ ឈ្នះ របស់ប្រមុខរាជរដ្ឋាភិបាលនាពេលបច្ចុប្បន្ន។

ត្រូវចូលរួមទប់ស្កាត់និងបង្កាបង្ក្រាបបទល្មើសផ្សេងៗ ឲ្យខានតែបាន ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនគ្រប់គ្រង ជាពិសេសបទល្មើស គ្រឿងញៀន ដែលកំពុងធ្វើសារាចរឆ្លងកាត់ខេត្តព្រះវិហារ ពីទឹកដីប្រទេសជិតខាងជាប់ព្រំប្រទល់រវៀងខេត្តនិងខេត្ត ដូចជាប្រទេសថៃ និងប្រទេសឡាវផងដែរ៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *