ប្រជុំបន្ទាន់ នៃគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ស្តីពីការពង្រឹងការត្រួតពិនិត្យអ្នកឆ្លងកាត់តាមព្រំដែន និងការធ្វើការចត្តាឡីស័ក

ខេត្តស្វាយរៀង៖នៅព្រឹកថ្ងៃចន្ទ ០៤កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ នៅសាលប្រជុំព្រៃបាសាក់ អគារ ខ សាលាខេត្ត ឯកឧត្តម ម៉ែន  វិបុល  អភិបាល  នៃគណៈអភិបាលខេត្តស្វាយរៀង  បានអញ្ជើញចូលរួមកិច្ចប្រជុំបន្ទាន់ នៃគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ស្តីពីការពង្រឹងការត្រួតពិនិត្យអ្នកឆ្លងកាត់តាមព្រំដែន និងការធ្វើការចត្តាឡីស័ក ក្រោមអធិបតីភាពឯកឧត្តមសាស្រ្ដាចារ្យវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្ដីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលកិច្ចប្រជុំនេះប្រព្រឹត្តទៅតាមរយៈប្រព័ន្ធវីដេអូ ZOOM ។

កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្ដមអភិបាលរងខេត្ត លោកស្រីនាយករដ្ឋបាលស្ដីទី លោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងស្វាយរៀង លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកប្រធានមន្ទីរ-អង្គភាព លោកអភិបាលក្រុង ស្រុក លោកនាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួន ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *