ឯកឧត្តម មាស សុភា អញ្ចើញសម្ភោធដាក់អោយដំណើរការ រមណីដ្ឋាន រក្សារីសត ស្ថិតក្នុងស្រុកជ័យសែន ខេត្តព្រះវិហារ

 

ព្រះវិហារៈ ភោជនីយដ្ឋាន និងកន្លែងកំសាន្តជាច្រើនស្ថិតក្នុងភូមិបរ ឃុំពុទ្រា ស្រុកជ័យសែន ត្រូវបានសម្ភោធដាក់ អោយដំណើរការហើយនៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាព ឯកឧត្តម មាស សុភា ប្រធាន ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រះវិហារ នឹងមានការអញ្ចើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាប្រតិភូអមដំណើរ លោក លោកស្រី ជាប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ព្រមទាំងបងប្អូនប្រជាពលរដ្ឋជាច្រើនរូបទៀត ។

លោកស្រី ហុក ទេវី ជាម្ចាស់រមណីដ្ឋាន រក្សារីស៊ត បានអោយដឹងថា ដោយមើលឃើញពីសក្តានុពលក្នុងតំបន់នេះ ជាពិសេសវិស័យទេសចរណ៍មានសន្ទុះកាន់តែខ្លាំងឡើងៗ ទើបលោកស្រីសំរេចបង្កើតកន្លែងកំសាន្តនេះឡើង ដែលគ្រប ដណ្ដាប់លើផ្ទៃដី ៥ហិចតា ហើយមានចម្ងាយពីទីរួមខេត្ត ៣៩គីឡូម៉្រែត នឹងមានកន្លែងកំសាន្តដូចជា ការជិះម៉ូតូ off-road ការជិះទូកលេងកំសាន្ត ស្ទូចត្រី, ពិសេសជាងនេះទៀតនោះ គឺមានភោជនីយដ្ឋានប្រកបដោយផាសុខភាព និងអនាម័យខ្ពស់ទៀតផង៕SKS

You might like

Leave a Reply

Your email address will not be published. Required fields are marked *