សារលិខិតជូនពរ សូមគោរពជូនពរសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាក្នុងឱកាសខួបកំណើតគម្រប់ជន្មាយុ៧០ឆ្នាំ ឈានចូល៧១ឆ្នាំសម្តេចតេជោនាយករដ្ឋមន្រ្តី ជាទីគោរពដ៏ខ្ពង់ខ្ពស់!

ព្រះវិហារៈ  ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុងឧត្តម ប្រពៃថ្លៃថ្លាប្រកបដោយក្តីសោមនស្សរីករាយ នៃខួបកំណើតគម្រប់៧០ឆ្នាំ ឈានចូល៧១ឆ្នាំ របស់សម្តេចតេជោនាយករដ្ឋមន្រ្តី នាថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២នេះ តាងនាមថ្នាក់ដឹកនាំ សមាជិក សមាជិកា  នៃសាខាសមាគម សិស្ស និស្សិត បញ្ញវន្ត ក្មេងវត្តខេត្តព្រះវិហារ   សូមសម្តែងនូវមនោ

សញ្ចេតនាសោមនស្សរីករាយឥតឧបមា សូមគោរពជូនពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរជូនចំពោះ សម្តេចតេជោនាយករដ្ឋមន្រ្តី សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងពលំខ្លាំងក្លា និងជន្មាយុជាងរយព្រះវស្សា ។

យើងខ្ញុំតែងបានចងចាំ និងកត់ត្រាទុកជាប់ជានិច្ចនូវស្នាដៃមហាប្រសើរ ឧត្តុងឧត្តមបំផុត និងព្រហ្មវិហារធម៌ដ៏ថ្លៃថ្លារបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី  និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានយកអស់កម្លាំងកាយ និងបញ្ញាញាណដ៏ភ្លឺថ្លា ក្នុងការដឹកនាំគ្រប់វិស័យ ធ្វើឲ្យកម្ពុជាទទួលបានការបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ ស្ថិរភាពនយោបាយ សន្តិភាពដ៏ពេញលេញ ការពង្រឹងសាមគ្គីភាព និងឯកភាពជាតិរឹងមាំ រហូតធ្វើឲ្យមាតុភូមិអង្គរនៃយើង បោះជំហានលើមាគ៌ាអភិវឌ្ឍន៍គួរជាទីមោទនៈក្រៃលែង ។

ក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះ យើងខ្ញុំទាំងអស់គ្នាសូមបួងសួងដល់គុណបុណ្យព្រះរតនត្រៃកែវទាំងបី និងវត្ថុស័ក្កសិទ្ធិក្នុងលោក ទេព្តារក្សាព្រះរាជាណាចក្រកម្ពុជា ពិសេសទេព្តាឆ្នាំថ្មី ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ព្រះនាម កិរិណីទេវី សូមជួយទ្រទ្រង់ និងប្រសិទ្ធពរសព្វសាធុការជូន សម្តេចតេជោនាយករដ្ឋមន្រ្តី  និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាទីគោរពដ៏ខ្ពង់ខ្ពស់ ព្រមទាំងបុត្រា បុត្រី និងចៅៗ ជាទីស្រឡាញ់ សូមបានប្រកបដោយ សុខភាពល្អបរិបូរណ៍ សិរីមង្គល វិបុលសុខ មហាប្រសើរ គ្រប់ប្រការ មានជន្មាយុយឺនយូរជាអង្វែងតទៅ ។

សូម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា មេត្តាទទួលនូវគារវភក្តីដ៏ខ្ពង់ខ្ពស់បំផុតអំពីយើងខ្ញុំទាំងអស់គ្នា៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *